04/08/2018 07:23 GMT+7 Email Print Like 0

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយដៃគូសន្ទនា (PMC+១)

នៅក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥១ និងកិច្ច ប្រជុំពាក់ព័ន្ធនានា នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ បានប្រព្រឹត្តទៅកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសអាស៊ានជាមួយដៃគូចំនួន៤ (PMC+១) រួមមានជប៉ុន ចិន រុស្ស៊ីនិង នូវែលហ្សេឡង់។ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ដឹកនាំគណៈប្រតិភូវៀតណាមអញ្ជើញចូលរួមបណ្ដាកិច្ចប្រជុំខាងលើ។

រដ្ឋមន្រ្តីការបរទេសនៃបណ្ដាប្រទេសអាស៊ានចូលរួមកិច្ចប្រជុំ AMM ៥១ (រូបថត៖ TTXVN)

ថ្លែងមតិនៅបណ្ដាព្រឹត្តិការណ៍នេះ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអះអាងថា វៀតណាមនឹងខិតខំប្រឹងប្រែងរួមជាមួយប្រទេសអាស៊ានដទៃ បើកទូលាយនិងធ្វើឲ្យស៊ីជំរៅថែមទៀតនូវទំនាក់ទំនងសហប្រតិបតិ្តការដើម្បីផលប្រយោជន៍នៃភាគីទាំងពីររវាងអាស៊ានជាមួយដៃគូទាំង​បួនខាងលើ។ វៀតណាមនឹងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសហប្រតិបតិ្តការជាក់ស្ដែងរវាងអាស៊ានជាមួយដៃគូទាំងនេះ ពិសេសគឺលើវិស័យដែលវៀតណាមយកចិត្តទុកដាក់ដូចជា កិច្ចសហប្រតិបត្តិការនៅសមុទ្រ ការតភ្ជាប់បណ្ដាតំបន់និងអភិវឌ្ឍអនុតំបន់ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាដើម។

ទទួលតួនាទីសម្របសម្រួលទំនាក់ទំនងអាស៊ាន ជប៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអះអាងថា នឹងខិតខំប្រឹងប្រែងពង្រីកថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រសើររវាងភាគីទាំងពីរនាំទំនាក់ទំនងក្នុងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន ជប៉ុន ឡើងកំពស់ថ្មី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ