02/08/2018 09:51 GMT+7 Email Print Like 0

កិច្ចប្រជុំ SOM ASEAN+៣ និង SOM អាស៊ីខាងកើត៖ ឆ្លៀតយកការគាំទ្ររបស់ ប្រទេសដៃគូនានាចំពោះគោលដៅរបស់អាស៊ាន

ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥១ (AMM 51) និងកិច្ចប្រជុំពាក់ព័ន្ធនានា នាថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ នៅប្រទេសសឹង្ហបុរី បានប្រព្រឹត្តទៅកិច្ច ប្រជុំមន្ត្រីជាន់ខ្ពស់របស់អាស៊ានជាមួយចិន កូរ៉េខាងត្បូងនិងជប៉ុន (អាស៊ាន+៣) និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន ជាមួយប្រទេសចំនួន៨រួមមានចិន កូរ៉េខាង ត្បូង ជប៉ុន អូស្ត្រាលី ឥណ្ឌា នូវែលហ្សេឡង់ រុស្ស៊ីនិងអាមេរិក (ហៅកាត់ថា EAS) ។

ទិដ្ឋភាពនៃកិច្ចប្រជុំ SOM (រូបថត៖ VOV)

នេះជាកិច្ចប្រជុំសំដៅត្រៀមរៀបចំឲ្យកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាន+៣ និងអាស៊ាន អាស៊ីខាងកើត (EAS) ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៤ ខែសីហា ខាងមុខ។ អនុរដ្ឋមន្រ្តីការបរទេសលោក Nguyen Quoc Dung ប្រធាន SOM ASEAN វៀត ណាម ដឹកនាំគណៈប្រតិភូវៀតណាមបានចូលរួមកិច្ចប្រជុំទាំងពីរខាងលើ។

នៅក្នុងកិច្ចប្រជុំទាំងនេះ បណ្ដាប្រទេសបានអះអាងថា យន្តការសហប្រតិ បតិ្តការអាស៊ាន+៣ មានសារសំខាន់ដូចឧបករណ៍មួយដើម្បីឆ្ពោះទៅគោលដៅ កសាងសហគមន៍នៅតំបន់អាស៊ីខាងកើត ក្រោយរយៈពេល ២០ ឆ្នាំចាប់បដិសន្ធិ និងអភិវឌ្ឍន៍ ព្រមទាំងជាចំណែកមួយដែលមិនអាចខ្វះបានឡើយក្នុងរចនាសម្ព័ន្ធសហប្រតិបត្តិការ​តំបន់ផងដែរ។

អង្គប្រជុំបានឯកភាពគ្នាថា ត្រូវការជំរុញសកម្មភាពសហប្រតិបត្តិការជាក់ស្ដែងលើវិស័យនានាជាអាទិភាពរួមដូចជាប្រយុទ្ធប្រឆាំងភេរវកម្មនិងអំពើហឹង្សាជ្រុលនិយម កិច្ចសហប្រតិបតិ្តការនៅសមុទ្រ ការតភ្ជាប់ខាងសេដ្ឋកិច្ច ការអភិវឌ្ឍ សហគ្រាសខ្នាតតូចនិងមធ្យម សុខាភិបាល ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុនិងគ្រោះធម្មជាតិ សន្តិសុខស្បៀងអាហារ និងការជួបប្រាស្រ័យរវាង ប្រជាជន ជាដើម។

ថ្លែងមតិនៅកិច្ចប្រជុំទាំងពីរខាងលើ អនុរដ្ឋមន្រ្តីលោក Nguyen Quoc Dung បានសម្ដែងគោលបំណងថា ដៃគូនានាបន្តគាំទ្រតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន រួមគ្នាខិតខំប្រឹងប្រែងពង្រឹងរចនាសម្ព័ន្ធក្នុងតំបន់ឲ្យបាន​បើក​ទូលាយ តម្លាភាពនិងពឹងផ្អែកទៅលើច្បាប់ ដើម្បីសុខសន្តិភាព ស្ថិរភាពនិងវឌ្ឍនភាពក្នុងតំបន់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ