02/04/2018 09:44 GMT+7 Email Print Like 0

កិច្ចប្រជុំមហាអនុតំបន់ទន្លេមេគង្គលើកទី៦៖ ពង្រីករយៈពេល២៥ឆ្នាំនៃកិច្ចសហប្រតិបតិ្តការ

នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និសីទជាតិ ទីក្រុងហាណូយ កិច្ចប្រជុំ កំពូល GMS លើកទី៦ បានអនុម័តលើសេចក្ដីថ្លែងការណ៍រួម។

ក្នុងសេចក្ដីថ្លែងការណ៍រួមនេះ ប្រមុខដឹកនាំរដ្ឋាភិបាលនិងប្រធានគណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាមានីតចិន ស.ប.បឡាវ សាធារណៈរដ្ឋសហព័ន្ធមីយ៉ាន់ម៉ា ព្រះរាជាណាចក្រថៃ និងសាធារណរដ្ឋសង្គមនិយមវៀតណាម បានវាយតំលៃខ្ពស់រាល់លទ្ធផលដែលទទួលបានក្នុងកិច្ចប្រជុំលើកនេះ ក៏ដូចជាការសន្យាយ៉ាង​ខ្លាំងក្លារបស់ក្រុមប្រទេស GMS ទាំងមូល ផងដែរ។ ថ្នាក់ដឹកនាំរដ្ឋាភិបាល GMS បានអះអាងនូវការសន្យាថា នឹងបន្តជំរុញកម្មវិធីសហប្រតិបតិ្តការសេដ្ឋកិច្ច GMS ហើយគាំទ្រគោលការណ៍ជាសារវ័ន្តនានា ក្នុងក្របខ័ណ្ឌសហប្រតិបតិ្តការ GMS ក៏ដូចជាលើកទឹកចិត្តឲ្យភាគីទាក់ទិនទាំងអស់ចាប់ផ្ដើមការស្រាវជ្រាវទិសដៅនាអនាគត សំដៅនាំ GMS ក្លាយទៅជាតំបន់ មួយដែលអភិវឌ្ឍន៍ដោយចីរភាព សមាហរណកម្មនិងវិបុលភាព។

ថ្នាក់ដឹកនាំប្រទេសជាសមាជិក GMS ក៏បានសន្យាលើការកសាងខឿនសេដ្ឋកិច្ចបើកចំហរសំរាប់ប្រទេសនីមួយៗនិងអនុតំបន់ តាមរយៈការធ្វើសមាហរណកម្មសេដ្ឋកិច្ច ជំរុញសេរីភាវូបនីយកម្មនិងងាយស្រួលភាវូបនីយកម្មពាណិជ្ជកម្ម និងវិនិយោគ ជួយឧបត្ថម្ភប្រព័ន្ធពាណិជ្ជកម្មះពហុភាគីនិងប្រឆាំងជំទាស់លទ្ធិ គាំពារនិយមក្រោមគ្រប់​រូបភាពលើកទឹកចិត្តការអនុវត្តតំបន់ពាណិជ្ជកម្មសេរីចិន - អាស៊ាន និងសម្រេចឲ្យបានឆាប់ៗនូវកិច្ចព្រមព្រៀង​ស្ដីពីទំនាក់ទំនងសេដ្ឋកិច្ច លើគ្រប់វិស័យក្នុងតំបន់ (RCEP)៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ