23/05/2017 10:34 GMT+7 Email Print Like 0

កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM)


 
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung ប្រធាន  SOM ASEAN វៀតណាមដឹកនាំគណៈប្រតិភូវៀតណាមចូលរួមបណ្តាសន្និសីទ

នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន មន្ត្រី​ជាន់​ខ្ពស់ (SOM) អាស៊ាន បាន​ពិភាក្សា​​លើវិធាន​ការ​អនុវត្ត​លទ្ធផល​សន្និសីទ​ជាន់​ខ្ពស់​អាស៊ាន​លើកទី៣០ (បានប្រព្រឹត្តទៅនា ខែមេសា​ឆ្នាំ២០១៧) និងត្រៀម​រៀបចំ​សម្រាប់​បណ្តាសន្និសីទ​ថ្នាក់រដ្ឋមន្ត្រី ដែលនឹងប្រព្រឹត្តទៅ​នាខែ សីហា ឆ្នាំ២០១៧ នៅ​ប្រទេស​​ហ្វីលីពីន។

ចូលរួមក្នុង​សន្នសីទនេះ តំណាង​ចូលរួមបាន​ពិភាក្សាអំពី​ស្ថានភាព​នៅសមុទ្រ​ខាង​កើត និងពិភាក្សាលើវិធាន​ការ​ពិគ្រោះយោបល់​អាស៊ាន-ចិន ស្តីពី​សេចក្តី​ថ្លែង​ការណ៍ ស្តីពីការប្រតិបត្តិរបស់ ភាគីនានា​នៅសមុទ្រខាង​កើត​​និង​ក្រមប្រតិបត្តិ​តំបន់សម្រាប់ភាគី នៅសមុទ្រខាងកើត(COC)។ ប្រទេស ទាំងអស់​បានឯកភាព​ជា​ឯកច្ឆ័ន​ នូវរបៀបវារៈ សកម្មភាព​និងសន្និសីទ​ពាក់ព័ន្ធនានា ដែល​បាន​ប្រព្រឹត្តទៅ នាខែសីហាឆ្នាំ២០១៧។ អនុរដ្ឋមន្ត្រី​កា​របរទេសវៀតណាម លោក Nguyen Quoc Dung ប្រធាន  SOM ASEAN វៀតណាមដឹកនាំ​គណៈប្រតិ​ភូ​វៀត​ណាម ចូលរួមបណ្តាសន្និសីទនេះ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ