01/01/2021 15:20 GMT+7 Email Print Like 0

កិច្ចប្រជុំបូកសរុបការងារចលនាមហាននៃអាណត្តិមហាសន្និបាតលើកទី ១២ របស់បក្ស


ទិដ្ឋភាពនៃកិច្ចប្រជុំ
 

នាព្រឹកថ្ងៃទី៣១ ខែធ្នូ នៅទីក្រុងហាណូយ គណៈកម្មាធិការចលនាមហាជនមជ្ឈិម  បានបើកកិច្ចប្រជុំអនឡាញទូទាំងប្រទេស ដើម្បីបូកសរុបការងារចលនាមហាជនអាណត្តិមហាសន្និបាតលើកទី ១២ របស់បក្ស និងបូកសរុបការងារចលនាមហាជនឆ្នាំ ២០២០ ក៏ដូចជាអនុវត្តភារកិច្ចនៅឆ្នាំ ២០២១។

អញ្ជើញថ្លែងមតិ នៅឯកិច្ចប្រជុំ លោក Tran Quoc Vuong សមាជិកអចិន្ត្រៃយ៍ នៃលេខាធិការដ្ឋានគណៈ កម្មាធិការមជ្ឈិមបក្សបានអះអាង ថា លទ្ធផលសំខាន់ក្នុងការងារចលនាមហាជន បានរួមចំណែកពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងបក្ស រដ្ឋនិងប្រជាជន ពង្រឹងផែនមហាសាមគ្គីជនជាតិទាំងមូល និងរួមចំណែកបង្កើនការជឿទុកចិត្តរបស់ប្រជាជន លើបក្សនិងរដ្ឋ។ អញ្ជើញដាក់ចេញភារកិច្ចនាពេលខាងមុខ លោក Tran Quoc Vuong បានសង្កត់ធ្ងន់ថា៖ “ត្រូវផ្តោតសំខាន់លើការងារចលនាមហាជនរបស់ស្ថាប័នរដ្ឋ។ ជាមួយគ្នានោះ ត្រូវតែ“ជឿជាក់លើប្រជាជនយ៉ាងពិតប្រាកដ គោរពប្រជាជន មានភាពជិតស្និទ្ធជាមួយប្រជាជន ស្វែងយល់ពីប្រជាជន រៀនសូត្រពីប្រជាជន ពឹងផ្អែកលើប្រជាជននិងទទួលខុសត្រូវចំពោះប្រជាជន”។ ជាងនេះទៅទៀត លើកកម្ពស់តួនាទីធ្វើជាគំរូនៅក្នុងជីវភាពរស់នៅ ជាពិសេស កម្មាភិបាលគ្រប់គ្រង។ បង្កើតការផ្លាស់ប្តូរពិតប្រាកដក្នុងការស្វែងយល់ពីសេចក្តីប្រាថ្នានិងមតិសាធារណៈរបស់ប្រជាជន តាមបែបវិទ្យាសាស្ត្រ ដើម្បីដោះស្រាយឱ្យបានឆាប់រហ័ស នូវបញ្ហាបន្ទាន់ ដែលទាក់ទងដោយផ្ទាល់ទៅលើជីវភាពរស់នៅរបស់ប្រជាជន”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ