06/06/2020 13:53 GMT+7 Email Print Like 0

កិច្ចប្រជុំអនឡាញនៃក្រុមស្ត្រីអាស៊ានដើម្បីសន្តិភាព


 ក្រុមស្ត្រីអាស៊ានដើម្បីសន្តិភាពរៀបចំការប្រជុំតាមអ៊ីនធឺណែត
 

នៅ​ក្នុងក្របខ័ណ្ឌនៃសកម្មភាពរបស់វិទ្យាស្ថានស្រាវជ្រាវអាស៊ានអំពីសន្តិភាពនិងការសម្របសម្រួល (AIPR) កិច្ច​ប្រជុំ​អនឡាញរបស់ក្រុមស្ត្រីអាស៊ានដើម្បីសន្តិភាព (AWPR) បានធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី ៥ ខែ​មិថុនា ឆ្នាំ​២០២០។
 
គណៈប្រតិភូ​វៀត​ណាមរួមមាន ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Nguyet Nga និងតំណាងរបស់វៀតណាម ក្នុង AWPR បានចូល​រួមថ្លែងសុន្ទរកថានិងដឹកនាំសម័យប្រជុំពិភាក្សាមួយដែរ។
 
នៅក្នុងកិច្ច​ប្រជុំនេះ តំណាង AWPR របស់វៀតណាមបានចែករំលែកអាទិភាពរបស់វៀត ណាម ក្នុងនាមជា​ប្រធាន​អាស៊ាន ២០២០ និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ សម្រាប់អាណត្តិ ២០២០-២០២១ ក្នុងការ​ជំរុញកិច្ចសហប្រតិបត្តិការអំពីស្ត្រី សន្តិភាពនិងសន្តិសុខក្នុងកម្រិតតំបន់និងពិភពលោក។ ក្នុងបរិបទ​នៃការ​រីករាល​ដាលជំងឺរាតត្បាត COVID-19 ការអនុវត្តន៍របៀបវារៈអាស៊ាន ស្តីពីស្ត្រី សន្តិភាព សន្តិសុខ គួរតែ​យក​ចិត្ត​ទុកដាក់ជាពិសេសក្នុងការលើកទឹកចិត្តស្ត្រីនិងក្មេងស្រី ដែលជា​មុខ​សញ្ញា​ងាយ​រងផ​លប៉ះពា​ល់ពីជំងឺរាតត្បាត ព្រមទាំ​ងរួមចំណែកដល់ការ​អនុវត្តប្រកប​ដោយប្រសិទ្ធភាព នៃគោល​ដៅអភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់អង្គការសហប្រជាជាតិ (SDG) និងដោះស្រាយប្រភពនៃជម្លោះដូចជាភាពក្រីក្រ ការរើសអើង ​វិសមភាពយេនឌ័រ ជំងឺរាតត្បាត ហានិភ័យនៃភាពជ្រុលនិយម អំពើហិង្សានិងភេរវកម្ម ជាដើម។
 
អញ្ជើញដឹក​នាំវគ្គពិភាក្សា ស្តីពីវិធានការណ៍សម្រាប់អនុវត្តសេចក្តីថ្លែងការណ៍របស់មេដឹកនាំអាស៊ាន ស្តីពីស្ត្រី សន្តិភាព​និងសន្តិសុខ ឯកអគ្គរដ្ឋទូតលោកស្រី Nguyen Nguyet Nga បានផ្តោតលើវិស័យអាទិភាពដែល AWPR អាច​អនុវត្តន៍​នាពេលអនាគត ដោយផ្អែកលើការទាញយកអត្ថប្រយោជន៍ពីវេទិកាបច្ចេកវិទ្យាឌីជីថល លើក​កម្ពស់​តួនាទី​របស់ស្ត្រីក្នុងការអប់រំ និងតម្រង់ទិសយុវជនលើតម្លៃសន្តិភាពជាដើម៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ