29/06/2019 11:03 GMT+7 Email Print Like 0

កិច្ចប្រជុំ G20៖ បណ្តាប្រទេស BRICS សង្កត់ធ្ងន់ទៅលើតួនាទីរបស់អង្គការពាណិជ្ជកម្មពិភពលោក និងប្រឆាំងលទ្ធិគាំពារនិយម


 បណ្តាប្រទេស BRICS សង្កត់ធ្ងន់ទៅលើតួនាទីរបស់អង្គការពាណិជ្ជកម្មពិភពលោក និងប្រឆាំងលទ្ធិគាំពារនិយម
 

 នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានចាត់ទុកថា ការអភិវឌ្ឍសេដ្ឋកិច្ចសកលភាគច្រើន គឺស្ថិត​ក្រោម​ការសម្រេច​ដោយឯកតោភាគី។

នាថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៩ នៅខាងក្រៅ កិច្ចប្រជុំកំពូលនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និង​ទើប​លេច​ចេញ​ជួរ​មុខនៅលើពិភពលោក (G20) ដែលកំពុងប្រព្រឹត្តិទៅនៅទីក្រុងអូសាកាប្រទេសជប៉ុននោះ ថ្នាក់ដឹក​នាំ​បណ្ដា​ប្រទេស BRICS (រួមមាន៖ ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង)  បានបើកកិច្ចប្រជុំ ដើម្បី​ពិភាក្សា​​អំពីបញ្ហាសំខាន់ៗ ដែលក្នុងនោះមានតួនាទីរបស់អង្គការ ពាណិជ្ជកម្មពិភពលោក (WTO) ខឿនសេដ្ឋកិច្ច​សកល និងសង្គ្រាមពាណិជ្ជកម្ម។
 
អញ្ជើញថ្លែង​នៅទីនេះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានលើកច្បាស់ថា៖ ពិតណាស់ថា ពាណិជ្ជកម្ម​សកល​ចាំបាច់​ត្រូវសមស្របនឹងការវិវឌ្ឍនៃយុគសម័យនេះ ។ យើងខ្ញុំចាត់ទុករាល់ឧបាយកលសំដៅបំផ្លាញ  WTO ឬ​បន្ទាបឋានៈរបស់អង្គការនេះគឺសុទ្ធតែទទួលបរាជ័យ។ថ្នាក់ដឹកនាំរុស្ស៊ីរូបនេះក៏បានក្រើនរំលឹកថា នាបច្ចុប្បន្ន​នេះ ខឿនសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងស្ថានភាព "គួរឱ្យព្រួយបារម្ភ" ខណៈដែល​ពាណិជ្ជកម្ម​សកល​លោក​កំពុងទទួលរងផលប៉ះពាល់ពីលទ្ធិគាំពារនិយម និង​រាល់កំហិតមានចរិកលក្ខណៈនយោបាយ។​
 
ជា​ការឆ្លើយតប នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានចាត់ទុកថា ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សកល​ភាគ​ច្រើន​ គឺស្ថិតក្រោមការសម្រេចដោយឯកតោភាគី។ លោកបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូ​វ​ផ្ដោត​សំខាន់​លើការ​ធ្វើ​កំណែ​ទម្រង់ WTO សំដៅធានាសេដ្ឋកិច្ចសកលទទួលបានការអភិវឌ្ឍ​ប្រកបដោយ​តុល្យភាព៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ