25/06/2019 10:43 GMT+7 Email Print Like 0

កិច្ចប្រជុំជាតិស្ដីពីបញ្ហាគតិយុត្តក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០


 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (ខាងស្ដាំ) និងអតីតថ្នាក់ដឹកនាំក្រសួងយុត្តិធម៌វៀតណាម នៅសិក្ខាសាលានេះ (រូបថត៖ TTXVN) 
 

 នា​រសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ​២០១៩ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសិក្ខាសាលាវិទ្យាសាស្ត្រ ថ្នាក់ជាតិដោយប្រធានបទ “បដិវត្តន៍ឧស្សាហកម្មលើកទី៤និង​បញ្ហាគ​តិយុត្ត​ ចំពោះការកសាងនិងបំពេញប្រព័ន្ធច្បាប់វៀតណាម”។
 
ថ្លែងនៅ​ទីនេះ លោកនាយករដ្ឋមន្រ្តីបានចាត់ទុកថា វៀតណាមកំពុងមាន ឱកាសដ៏​ធំធេង​ប្រសិន​បើចេះ​អនុវត្តន៍​ប្រកប​ដោយប្រសិទ្ធភាពនូវបច្ចេកវិទ្យា​ ស្នូលៗនៃបដិវត្តន៍ឧស្សាហកម្ម​លើក​ទី៤ ប៉ុន្តែការ​សាកល្បង​ចំពោះវៀ​ត​ណាម​គឺ កម្រិតវិទ្យាសាស្ត្របច្ចេកវិទ្យានៅតែមានគម្លាត​ដ៏ឆ្ងាយបង្គួរ បើធៀបនឹងប្រ​ទេស អភិវឌ្ឍន៍​នានានៅក្នុង​តំបន់អាស៊ី​អាគ្នេយ៍។ លោកនាយករដ្ឋមន្រ្តីបា​នសង្កត់ធ្ងន់ ថា​សំណូមពរមួយ​ក្នុងចំណោម​សំណូមពរ​ជាបន្ទាន់ក្នុងកាលៈទេសៈនៃបដិវត្ត​ន៍ ឧស្សាហកម្មលើកទី៤នេះ ​គឺការក​សាង ផ្លាស់ប្ដូរថ្មីនិង​បំពេញរបៀបរបប គោល នយោបាយនិងច្បាប់។ ​នាយក​រដ្ឋមន្រ្តីលោក Ng​uyen Xuan Phuc អញ្ជើញ​មាន ​ប្រសាសន៍ថា៖
 
 “ប្រការសំខាន់មួយ​ទៀតនោះគឺមនសិការតាក់តែងគោលនយោបាយ ច្បាប់ ក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ដើម្បីដោះ​ស្រាយ​បញ្ហាថ្មីគឺត្រូវការហួសចេញពី មនសិការប្រពៃណី។ ចង់ជំរុញការផ្លាស់ប្ដូរថ្មី ការច្នៃប្រឌិត គឺគោល​នយោបាយ និងយន្តការត្រូវតែមានលក្ខណៈបើកចំហរ ងាយស្រួលនិងច្នៃប្រឌិតផងដែរ។ ចាំ បាច់ត្រូវ​គាំទ្រ​ចំពោះការ​អនុវត្តរូបសណ្ឋានអាជីវកម្មថ្មី។ មិនមែនដោយសារមូល ហេតុថា មិនអាចគ្រប់គ្រង​បច្ចេក​វិទ្យា​ថ្មី​បាន​ឡើយ អញ្ចឹងរារាំងការអនុវត្តបច្ចេក វិទ្យាថ្មីនោះ។ ផ្ទុយទៅវិញ ត្រូវ​លើក​កំពស់​សមត្ថភាព​គ្រប់គ្រង​អោយទាន់​ពេល វេលា ដើម្បីក្ដាប់ជាប់នូវការវិវត្តន៍យ៉ាងឆាប់រហ័សនៃស្ថាន​ភាពថ្មី”៕

 

តាម​​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ