03/03/2019 10:52 GMT+7 Email Print Like 0

កិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទីពីរ: វៀតណាមបញ្ជាក់នូវឋានៈរបស់មហាអំណាចការទូតពិភពលោក


 សាស្ត្រាចារ្យ - បណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិ លោក Lee Woong-Hyeon ប្រធានវិទ្យាស្ថានស្រាវជ្រាវអំពីភូមិសាស្ត្រនយោបាយ នៃមហាវិទ្យាល័យកូរ៉េខាងត្បូង អញ្ជើញឆ្លើយសំភាសន៍អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម

 បន្ទាប់ពីកិច្ចប្រជុំកំពូលលើកទីពីរអាមេរិក-កូរ៉េខាងជើងនៅទីក្រុងហាណូយមក អ្នកយក​ព័ត៌មាន​នៃទីភ្នាក់​ងារ​សារព័ត៌​មានវៀត​ណាម​ប្រចាំនៅកូរ៉េខាងត្បូងបានធ្វើបទសម្ភាសន៍ចំពោះសាស្ត្រាចារ្យ - ​បណ្ឌិត​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ​ លោក Lee Woong-Hyeon ប្រ​ធាន​​វិទ្យាស្ថានស្រាវជ្រាវអំពីភូមិសា​ស្ត្រនយោបាយ នៃមហា​ វិទ្យាល័យ​កូរ៉េខាង​ត្បូង អំពីលទ្ធផលនៃកិច្ចប្រជុំ យថាទស្ស​ន៍នៃកិច្ចចរចាស្តីពីគ្មាននុយក្លេអ៊ែ​រលើ​ឧបទ្វីបកូរ៉េ នាពេល​ខាងមុខក៏ដូចជាការរៀបចំ និងឋានៈរបស់វៀតណាមបន្ទាប់​ពីព្រឹត្តិការណ៍ដ៏ធំនេះ។

ទាក់​ទងនឹងការរៀបចំរបស់វៀតណាម សាស្ត្រាចារ្យលោក  Lee Woong-Hyeon បានវាយតម្លៃថា រដ្ឋាភិបាល​វៀត​ណាម​បាន​បង្ហាញពីសក្តានុពលដ៏អស្ចារ្យក្នុងការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនេះ។ មិនមាន​ឧប្បត្តិ​ហេតុ​ណាមួយ​ដែលប៉ះពាល់ដល់កិច្ចប្រជុំកំពូលនោះទេ។ ប្រ​ជាជនវៀត​ណាម បាន​បង្ហាញនូវ​ការស្វាគមន៍​យ៉ាងកក់​ក្តៅនិ​ងរាក់ទាក់រួសរាយចំពោះថ្នាក់ដឹកនាំនៃប្រទេសទាំ​ងពីរ។ មិនមានកំហុសកា​រ ទូតឬ​ពិធីកា​រក្នុង​អំឡុង​រយៈពេលពីរថ្ងៃនៃព្រឹត្តិការណ៍នេះឡើយ។ ក្នុង​នាមជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់សហរ​ដ្ឋអាមេរិក វៀតណាម​បាន​ស្វាគមន៍ប្រធានាធិប តីអាមេរិកក្នុងបដិស​ណ្ឋារកិច្ចដ៏កក់ក្តៅបំផុត ដោយទុក​អតីត​សង្គ្រាម​រវាង​ប្រទេស​ទាំងពីរមួយអន្លើ ដើម្បីឆ្ពោះទៅអនាគតភ្លឺស្វាង។​  ហើយតាមរយៈកិច្ចប្រជុំកំពូលនេះ​ ពិភពលោក​ទាំងមូល​នៅចង​ចាំថា ប្រទេសកូរ៉េខាងជើងនិងវៀតណាមនៅតែជាមិ​ត្តនឹងគ្នា។ យោងតាមសាស្រ្តាចារ្យ Lee​ Woong-Hyeon ជាសមាជិកនៃសមាគមប្រជា​ជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) វៀតណាមបានបង្ហាញ​ឲ្យពិភពលោក​ឲ្យឃើញនូវ​ ឋានៈរបស់មហាអំណាចមួយក្នុងវិស័យការទូតពិភពលោក។

ជាមួយ​បទពិសោធន៍នៃការរៀបចំប្រកបដោយជោគជ័យ កិច្ចប្រជុំកំពូលជា​ប្រវត្តិ សាស្ត្រនេះ លោក Lee Wo​ong-Hyeon បានជឿជាក់ថា វៀតណាម​បានក្លាយទៅ​ជាមហាអំណាច​ការទូត​ដ៏មាន​ឥទ្ធិពល​មួយ​នៅលើ​ពិភព​លោក​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ