26/01/2018 10:50 GMT+7 Email Print Like 0

កិច្ចប្រជុំអនុវត្តន៍ភារកិច្ចឆ្នាំ២០១៨របស់គណៈបញ្ជាណែនាំលេខ៨៦៩បានបើកនៅទីក្រុងហាណូយ


 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ VOV5)

នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ​២០១៨ នៅទីស្នាក់​ការរដ្ឋាភិបាលវៀតណាម ​ឧបនាយករដ្ឋមន្ត្រី អចិន្ត្រៃយ៍ លោក Tr​uong Hoa Binh បានអញ្ជើញជាអធិបតីក្នុងកិច្ច​ប្រជុំ​វាយ​តម្លៃ ស្ថានការណ៍និងលទ្ធផល​ទទួល​បានក្នុងឆ្នាំ ២០១៧​ និងលើកទិសដៅអនុវ​ត្តន៍ភារកិច្ច សម្រាប់ឆ្នាំ២​០១៨របស់​គណៈបញ្ជា​ណែនំាគម្រោង​ការមេស្តីពី​ការបន្ថយ​បែបបទ​រដ្ឋ បាលនិងមូលដ្ឋាន​ទិន្នន័យទាក់ទិនដល់ការគ្រប់​គ្រងទីប្រ​ជុំជនដំណាក់កាល ២​០១៣- ២០២០​ (គណៈបញ្ជាណែនាំ​លេខ៨៦៩)​។ 
 
នៅទីនេះលោក Truon​g Hoa Binh បានស្នើ ឲ្យក្រសួង ​ស្ថាប័ន​តំបន់ ដែល​បាន​និងកំពុង​កសាង​មូលដ្ឋាន​ទិន្នន័យ​ គប្បីរួមផ្សំជាមួយ ក្រសួងនគរបា​លដើម្បី​ពិនិត្យឡើង​វិញជៀស វាងការត្រួតស៊ីគ្នានិងខ្ជះ​ខ្ជាយ​។ លោក អញ្ជើញ​ថ្លែង​ដូច្នេះថា៖
 
“ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភា​ពនូវគម្រោងការលេ​ខ៨៦៩ ក្នុងឆ្នាំ២០១៨នេះ ខ្ញុំស្នើឲ្យស​មាជិក​ទាំងអស់​នៃគណៈបញ្ជា​ណែនាំ ពិនិត្យឲ្យបានមត់​ចត់ ជាពិសេស ​ក្រសួងន​គរបាល ក្រសួង​យុត្តិធម៌​និងក្រសួង​ហិ​រញ្ញ​វត្ថុ គួររឹតបន្តឹងកិច្ច​សហប្រតិបត្តិការ ជាមួយខុ​ទ្ទកាល័យរដ្ឋាភិបាល ដើ​ម្បីអ​នុវត្តន៍ល្អគម្រោងការ​នេះ។ ជា​ពិសេស ជម្រុញខ្លាំងសកម្មភាព​ផ្សព្វផ្សាយព័ត៌មាន​ជូនប្រ​ជាជននិងសហគ្រា​ស រួមចំណែកលើកកំពស់​ សុពលភាព​គ្រប់គ្រង​រដ្ឋលើគ្រប់វិស័យស​ង្គម”៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ