25/11/2017 11:04 GMT+7 Email Print Like 0

កិច្ចប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៤បានបិទបញ្ចប់ប្រកបដោយជោគជ័យ


 ទិដ្ឋភាពនៃកិច្ចប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៤ (រូបថតៈ qdnd.vn) 

កិច្ចប្រជុំលើក​ទី៤ រដ្ឋសភា វៀតណាមនីតិកាលទី១៤​បាន​បិទបញ្ចប់ប្រ​កប​ដោយជោគ ជ័យនារសៀលថ្ងៃទី២​៤ ខែ​វិច្ឆិកា ឆ្នាំ​​២០១៧ នៅទី​ក្រុង​ហាណូយ។ 
 
អញ្ជើញចូល​រួមក្នុងពិធីបិទមាន វត្ត​មានអគ្គលេខាបក្ស លោក Nguy​en Phu Trong ប្រធានរដ្ឋ លោក T​ran Dai Quang ប្រធាន​រដ្ឋសភា លោកស្រី Nguyen Thi Kim Ngan រួមទាំងអ្នកប​ដិវត្តន៍ជើង​ចាស់ និងសមា​ជិក សមាជិកាស​ភាផងដែរ។
 
អញ្ជើញថ្លែងមតិក្នុងពិធីបិទ​ ប្រធានរដ្ឋសភា លោកស្រី Ng​uyen Thi Kim Ngan បាន​អះអាងថា កិច្ចប្រជុំលើក​ទី៤​ រដ្ឋស​ភាវៀតណាមនីតិកាលទី១៤បានបញ្ចប់ទាំ​ង ស្រុង​នូវកម្មវិធីដែលបា​នដាក់​ចេញ។ នៅក្នុង​កិច្ចប្រជុំ​នេះ រដ្ឋ​សភាបានអនុម័តលើច្បាប់ សំខា​ន់ៗចំនួន​៦ ដែលច្បាប់ទាំង​នេះមាន​សារៈសំខាន់​សម្រាប់​ការអភិវឌ្ឍន៍​ប្រទេស​ជាតិ​។
 
ក៏នៅក្នុង​កិច្ចប្រជុំនេះ សកម្មភាពសួរ​ដេញដោលនិងឆ្លើយសំនួរសួរដេញដោ​ល របស់រដ្ឋ​សភាបាន​ផ្តោតសំខាន់​លើវិស័យ​ហិរញ្ញវត្ថុ ធ​នា គារ ផ្សព្វផ្សាយព័ត៌មាន​ ការងារ ជុំនុំជំរះនិង​សួរដេញដោល​នាយក​រដ្ឋមន្ត្រីអំពី​បញ្ហាទាក់​ទិន​នឹងការងារគ្រប់គ្រងរដ្ឋាភិបា​ល។ វាយ តម្លៃលើបញ្ហានេះ ប្រធានរ​ដ្ឋសភា លោកស្រី ​Nguyen Thi Kim Ngan បាន​អះអាង​ថា៖
 
“សម័យសួរដេញដោល​និងឆ្លើយសំនួរដេញដោលបា​នប្រព្រឹត្តទៅក្នុង បរិយាកាសស្ថាប​នា ប្រជាធិបតេយ្យ ជជែកវែក​ញែកជាក់ស្តែង​ នូវភារកិច្ចរបស់​អ្នក ទទួលការសួរដេញដោល​ ព្រមទាំង​សរឲ្យឃើញ​សមត្ថភាព​របស់​សមាជិក ​សមាជិកាសភាផងដែរ។ នាយករដ្ឋមន្ត្រី រដ្ឋម​ន្ត្រីទាំងអស់ ក៏បានផ្តល់ចម្លើយស្មោះត្រ​ង់ ​បំភ្លឺច្បាស់ នូវបញ្ហា ​និងដាក់ចេញដំណោះស្រាយដែលទទួលបានការ​ស្រុះចិ​ត្ត​គំនិតពី​សមាជិក សមាជិកា​សភា និងបាន​អ្នកបោះ​ឆ្នោត សាធារណម​តិស​ង្គម​វាយតម្លៃខ្ពស់”។
 
ស្តីពីភារកិច្ចនា​ពេលខាង​មុខ លោកស្រីប្រធានរដ្ឋសភាបានស្នើ​ឲ្យសមាជិក សមាជិកាសភាសក​ម្មថែម​ទៀត ម្ចាស់ការ​ថែមទៀត ក្នុង​ការការងារតាក់តែងច្បាប់ ​ ផ្ទៀងស្តាប់បំណងប្រាថ្នារបស់អ្ន​កបោះឆ្នោ​តនិង​ប្រជាជន ដើម្បីឆ្លុះ​បញ្ចាំង​ជូនរដ្ឋសភា ​រដ្ឋាភិ​បាល និងស្ថាប័នទាក់ទិននានាឲ្យជ្រាប។
 
បន្ទាប់ពីសម័យប្រជុំ អគ្គលេខាធិកា​ររដ្ឋសភា និងជាប្រធានខុទ្ទកាល័យរដ្ឋសភា​ លោក Nguyen Hanh Phuc បាន​អញ្ជើញ​ជាអធិបតីសន្និសីទ​កាសែតប្រកាសលទ្ធផល នៃកិច្ចប្រជុំលើកទី៤ រដ្ឋសភាវៀតណាម​នីតិកាលទី១៤៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ