21/10/2017 12:27 GMT+7 Email Print Like 0

កិច្ចប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៤នឹងបានប្រារព្ធនាថ្ងៃទី២៣ ខែតុលា

 ទិដ្ឋភាពនៃសន្និសីទកាសែត ស្តីពី គម្រោងការនៃកិច្ចប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៤

នារសៀលថ្ងៃទី២០ ​ខែតុលា ឆ្នាំ​២០១៧ នៅវិមានរដ្ឋសភា អគ្គលេខាធិការ​រដ្ឋសភានិងជាប្រធាន ខុទ្ទកាល័​យរដ្ឋ​សភា ​លោក Nguyen Hanh Phuc បានអញ្ជើញជាអធីបតី ​សន្និសីទ កាសែត ស្តីពីកិច្ចប្រជុំលើក​ទី៤ នីតិ​កាលទី១៤ គ្រោង​នឹង​ប្រារព្ធនាថ្ងៃទី២៣តុលា។ 
 
លោក Nguyen Hanh Phuc បានឲ្យដឹងថា ចំណុចថ្មីនៃកិច្ចប្រជុំលើកនេះ គឺ​បង្កើន ពេលវេលាសួរដេញដោលពី២ថ្ងៃ​កន្លះឡើង​៣ថ្ងៃ និងចំណាយរយៈពេល១០ថ្ងៃក្នុ​ង ចំណោមទាំង២៦ថ្ងៃ ​ដើម្បីផ្សាយសម្លេង​និងបញ្ចាំង​លើទូរទស្សន៍​ផ្ទាល់ នូវសម័យ ពិគ្រោះយោបល់ឲ្យអ្នកបោះឆ្នោត និ​ងប្រជាជនទូទាំងប្រទេសតា​មដាន​ស្តាប់៖
 
“កិច្ចប្រជុំលើក​នេះនឹងបានបញ្ចាំង លើកញ្ចក់ទូរទស្សន៍និង​ផ្សាយសម្លេងផ្ទាល់ ជាច្រើនលើក ហើយនឹង​មានខ្លឹម​សារមួយចំនួន ​នឹងបានបញ្ជាំងផ្ទាល់ជាលើកដំបូងដែរ ។​ ឧទាហរណ៍ មានខ្លឹ​មសារមួយ​ទាក់​ទិន​នឹង​ថវិការរដ្ឋ​ ការបែ​ងចែក និងប្រើប្រាស់ពន្ធ ប្រមូលពីប្រជាជន។​ តាមនោះ ទស្សនរបស់​យើងខ្ញុំ​គឺចាំបាច់​ផ្សាយ​ផ្ទាល់ ដើម្បី​ប្រជា​ជន​អាចឃ្លាំមើល​រដ្ឋសភា រដ្ឋាភិបាល ក្នុងការបែង​ចែកនិងប្រើប្រាស់ថវិការរដ្ឋ​ផង​ដែរ”។
 
ជាកិច្ចប្រជុំចុង​ឆ្នាំ រដ្ឋសភាបានចំណាយពេលវេលាជាច្រើន​ ដើម្បីពិភាក្សាលើ របាយការណ៍សេដ្ឋកិច្ច​ សង្គម ថវិការ​រដ្ឋឆ្នាំ​២០១៧ និងសេច ក្តីសម្រេចចិត្តស្តីពីផែន​ការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ថវិ​ការរដ្ឋ​ឆ្នាំ២០១៨៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ