27/07/2016 08:55 GMT+7 Email Print Like 0

កិច្ចប្រជុំលើកទី៤នៃជំនួបសន្ទនាជាន់ខ្ពស់ស្តីពីសេដ្ឋកិច្ចវៀតណាម-បារាំង


ទិដ្ឋភាពនៃកិច្ចប្រជុំលើកទី៤នៃជំនួបសន្ទនាជាន់ខ្ពស់ស្តីពីសេដ្ឋកិច្ចវៀតណាម-បារាំង

នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នៅទីស្នាក់ការក្រសួងសេដ្ឋកិច្ច​បារាំង នៅក្រុង​បារីស​បាន​ប្រព្រឹត្ត​ទៅកិច្ច​ប្រជុំលើក​ទី​៤ នៃ​ជំនួបសន្ទនាជាន់ខ្ព​ស់ប្រចាំ ស្តីពីសេដ្ឋ​កិច្ចរវាង​វៀត​ណាម​ជាមួយ​បារាំង ​ក្រោម​អធិបតីភាព របស់​អនុរដ្ឋមន្ត្រី​ក្រសួង​ផែនការ និងវិនិ​យោគវៀត​ណាម​លោក Nguyen The Phuong និង​រដ្ឋលេខាធិការ ទទួល​បន្ទុក​វិស័យ​ពាណិជ្ជកម្មក្រៅ​ប្រទេស ពន្លឿនទេសចរណ៍ លោក Mathias Fekl ។ នៅទីនេះ ភាគី​ទាំងពីរ​បាន​អះអាង​ទៅលើសារ​សំខាន់ នៃជំនួបសន្ទនា​សេដ្ឋកិច្ចជាន់ខ្ពស់ ចំពោះការ​អនុវត្ត​ជាក់​ស្តែង​កិច្ច​សហប្រតិបបត្តិ​ការ​សេដ្ឋកិច្ច​​ក្នុង ក្របខ័ណ្ឌនៃទំនាក់ទំនងដៃគូ​យុទ្ធសាស្ត្រ ដែលបារាំងនិងវៀតណាម​បាន​ចុះហត្ថ លេខានា​ឆ្នាំ២០១៣ និងចាត់ទុក​នេះជាការត្រៀមរៀបចំសំខាន់សម្រាប់​ដំណើរទស្សន​កិច្ច នៅវៀតណាមជាផ្លូវការរបស់​ប្រធានាធិបតី​បារាំង លោក Francois Hollande។ ស្តីពី​ទិសដៅសហប្រតិបត្តិការ នាពេល​ខាង​មុខ ប្រធាន​បទ​អាទិភាព​ចំនួន​ពីរ ដែល​បានភាគីទាំងពីរផ្តោតការយកចិត្តទុកដាក់​នោះគឺ ជម្រុញកំណើន​បៃតង់​និង​ដាក់ កំហិត​នូវឥទ្ធិពល​នៃការប្រែប្រួល​អាកាសធាតុ​ ចំពោះវិស័យកសិកម្ម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ