21/10/2016 10:04 GMT+7 Email Print Like 0

កិច្ចប្រជុំលើកទី២រដ្ឋសភាវៀតណាមនីតិកាលទី១៤បានប្រារព្ធយ៉ាងឱឡារិក

កិច្ចប្រជុំ​លើកទី​២ រដ្ឋសភា​វៀតណាម​នីតិកាល​ទី១៤ បានប្រារព្ធយ៉ាង​ឱឡារិក​ នាព្រឹក​ថ្ងៃទី​២០ ខែតុលា​ ឆ្នាំ២០១៦ នៅ​ទីក្រុង​ហាណូយ​។ អញ្ជើញ​ចូលរួម​ក្នុងពិធីនេះ មាន​វត្តមាន​អគ្គលេខាបក្សកុម្មុយនិស្ត​វៀតណាម​ លោក Nguyen Phu Trong ប្រធានរដ្ឋ​​លោក Tran Dai Quang នាយក​ររដ្ឋមន្ត្រីលោក Nguyen Xuan Phuc ប្រធាន​រដ្ឋសភា​លោក​ស្រី Nguyen Thi Kim Ngan រួមទាំង​អ្នកបដិវត្តន៍ជើង ចាស់ច្រើនរូប តំណាងអង្គ​ទូត​នានា​និង​អង្គការ​អន្តរជាតិ​មួយ​ចំនួន​ទៀត​ផង​។


កិច្ចប្រជុំលើកទី២រដ្ឋសភាវៀតណាមនីតិកាលទី១៤បានប្រារព្ធយ៉ាងឱឡារិក

អញ្ជើញ​ថ្លែងមតិបើកកិច្ចប្រជុំ​នេះ ប្រធាន​រដ្ឋសភា លោកស្រី Nguyen Thi Kim​ Ngan បានអំពាវ​នាវ​ឲ្យជ​ន​រួម​ជាតិ​ទូទាំង​ប្រទេស និងនៅក្រៅប្រទេស បន្ត​ការ​ជួយ​ឧបត្ថម្ភ​ប្រជាជន​នៅភាគ​កណ្តាល​វៀត​ណាម​ជំនះ​ពុះពារ​នូវ​ផល​វិបាក ដោយសារ​ភ្លៀង​ធ្លាក់​និងទឹក​ជំនន់ ព្រម​ទាំងវាយ​តម្លៃខ្ពស់ ចំពោះរាល់ការខិតខំប្រឹងប្រែងរបស់​រដ្ឋ​អំណាច​គ្រប់​ជាន់ថ្នាក់​ អង្គការ​មហាជនក្នុងការកាត់​បន្ថយ​ការខូច​ខាត ដែលបង្ក​ឡើង ដោយ​គ្រោះ​មហន្តរាយ​ធម្មជាតិ​នា ប៉ុន្មានថ្ងៃកន្លងទៅនៅភាគកណ្តាល។

​ស្តីពីខ្លឹមសារសំខាន់ៗក្នុងកិច្ចប្រជុំនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បាន​ឲ្យដឹង​ថា រដ្ឋសភា​នឹង​ពិនិត្យអនុម័តលើ​សេចក្តី​ព្រាងច្បាប់​មួយ​ចំនួន​ចេញ​សេចក្តី​សម្រេច​ចិត្ត​និង​ផ្តល់​យោបល់​លើសេចក្តី​ព្រាង​ច្បាប់​ចំនួន​១២ ដែលក្នុង​នោះមាន​ច្បាប់និងសេចក្តីសម្រេច​សំខាន់ៗ​មួយ​ចំនួន។ រដ្ឋសភា​ក៏បាន​ពិនិត្យ​របាយ​ការណ៍ ស្តីពី ការវាយតម្លៃលទ្ធផលអនុវត្តផែន​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម និងថវិ​ការ​រដ្ឋ​ឆ្នាំ២​០១៦​ ចេញ​សេចក្តី​សម្រេចនូវ​ផែន​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​-សង្គម គម្រោង​ថវិការ រដ្ឋ​និង​ការ​បែង​ចែក​ថវិការ​មជ្ឈឹម​សម្រាប់​ឆ្នាំ២​០១៧ រួមទាំង​ពិនិត្យលើផែន​ការ​មួយ ចំនួនទៀ​ត។ អង្គប្រជុំ​នឹងផ្ទៀ​ងស្តា​ប់ បូក​សរុប​មតិយោបល់​និង​សំណើរ​របស់​អ្នកបោះ​ ឆ្នោតនិង​ប្រជាជន​ទូទាំង​ប្រទេស រួម​ទាំង​អនុវត្ត​ការសួរ​ដេញ​ដោល​សម្រាប់​​សមាជិក​ រដ្ឋាភិបាលផងដែរ​។ ប្រធាន​រដ្ឋសភា​ លោក​ស្រី Nguyen Thi Kim Ngan​ បានសង្កត់​ធ្ងន់ ថា៖

​“កិច្ចប្រជុំលើកទី២នេះមានបន្ទុកការងារច្រើននិងមានខ្លឹមសារសំខាន់ៗ។ ខ្ញុំស្នើ​ឲ្យសមាជិក សមាជិកា​រសភា​លើក​​កំពស់ការទទួល​ខុសត្រូវ​ ពង្រីកសាមគ្គីនិងបញ្ញា​ស្មារតី​ ប្រមូល​ផ្តុំស្រាវ​ជ្រាវ ពិភាក្សា​ដោយ​ប្រជាធិបតេយ្យ​ ផ្តល់​​មតិមាន​គុណភាព​​រួម​ចំណែក ឲ្យកិច្ចប្រ​ជុំនេះទ​ទួលបាន​ជោគជ័យ​ ឆ្លើយ​តប​នឹង​បំណង​ប្រាថ្នា​របស់​ប្រ​ជាជន​”​។

​ក៏នា​ព្រឹកថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញជូន​របាយ​ការណ៍​ស្តីពី​ផែន​ការ​សេដ្ឋកិច្ច​សង្គម​ឆ្នាំ២០១៦ និងផែនការ​ឆ្នាំ២០១៧៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ