21/07/2016 09:00 GMT+7 Email Print Like 0

កិច្ចប្រជុំលើកទី១រដ្ឋសភាវៀតណាមនីតិកាលទី១៤បានបើកយ៉ាងឱឡារិក

នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ​២០១៦ នៅទីក្រុង​ហាណូយ រដ្ឋសភានីតិកាល​ទី១៤​សាធារណរដ្ឋ​សង្គមនិយម​វៀត​ណាម បាន​បើកកិច្ចប្រជុំ​លើកទី​១ជាផ្លូវ​ការ។ អញ្ជើញចូល​រួមក្នុង​ពិធី​បើក មាន​អគ្គលេខា​បក្សកុម្មុយនិស្ត លោក Nguyen Phu Trong ប្រធាន​រដ្ឋ លោក Tran Dai Quang នាយក​រដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងថ្នាក់​ដឹក​នាំ អតីតថ្នាក់ដឹកនាំ​បក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា មជ្ឈឹមរណសិរ្សមាតុ ភុមិវៀតណាម តំណាង​ក្រសួង​ស្ថាប័ន អង្គ​ទូតនានា​រួម​ទាំង​សមាជិក ​សមាជិកា សភានីតិកាលទី​១៤ចំនួន​៤៩៤​នាក់។


ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ថ្លែងមតិក្នុងពិធីបើកកិច្ចប្រជុំលើកទី១រដ្ឋសភាវៀតណាមនីតិកាលទី១៤

ថ្លែងមតិក្នុង​ពិធីបើកកិច្ចប្រជុំលើកទី១ រដ្ឋសភាវៀតណាមនីតិកាលទី១៤ ប្រ​ធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអះអាង​ថា ក្នុង​ការ​បោះឆ្នោត​សមាជិក​សមាជិកាសភានីតិ​កាលទី១៤និងក្រុម​ប្រឹក្សា​ប្រជា​ជន​គ្រប់​ជាន់​ថ្នាក់ អាណត្តិ​២០១៦-២០២១ នាថ្ងៃទី២២ ខែឧសភា កន្លងទៅ អ្នកបោះ​ឆ្នោត​ជ្រើស​រើស​បាន​សមាជិក​សមាជិកាស​ភាចំនួន៤៩៤រូប ដែលជាតំណាងឲ្យផែន​មហាសាមគ្គី​តំណាង​ឲ្យឆន្ទៈ​ និង​បញ្ញា​ស្មារតី​របស់​ប្រជាជន​។ នេះជាជ័យជម្នះដ៏ធំធេង​មួយ​ របស់​ប្រ ជាជន​វៀតណាម​និង​ឆ្លុះ​បញ្ជាំង​នូវ​មន​សិការ​នយោបាយ​ និងការទទួលខុសត្រូវ​របស់​ប្រជាពល​រដ្ឋរួម​ទាំង​តួនាទី ​របស់​ប្រព័ន្ធ​នយោបាយ​ ចំពោះ​ព្រឹត្តិការ​ដ៏ឧត្តង​ ឧត្តមនេះ។ លោកស្រី Nguyen Thi Kim Ngan អញ្ជើញលើកមតិថា៖

​“រដ្ឋសភានីតិកាលទី១៤បានចាប់ផ្តើមអាណត្តិថ្មី ក្នុងបរិបទដែលបក្សទាំងមូល​ប្រជាជន​ទាំង​មូល និង​កងទ័ព​ទាំង​មូល​កំពុង​សកម្មអនុវត្ត នូវសេចក្តីសម្រេចចិត្តនៃ​មហាសន្និបាត​លើកទី១២​របស់បក្ស។ ទន្ទឹម​នឹង​ការ​ទទួល​សមិទ្ធិ​ នៃកិច្ចការ​ផ្លាស់ប្តូរថ្មី​រយៈ​ពេល៣០​ឆ្នាំ​កន្លង​ទៅនាំមក​នោះ វៀត​ណាម ក៏កំពុង​ប្រឈម​មុខ​នឹង​ការ​លំ​បាក​សាក​ល្បង​ជាច្រើនដែរ។ តាមនោះ ដោយការជឿទុកចិត្តរបស់អ្នក បោះឆ្នោតទូទាំង​ប្រទេស​នោះ សមាជិក​សមាជិកា​ទាំង​៤៩៤រូប នឹង​ខិតខំប្រឹង​ប្រែក្លាយ​ទៅជាក​ម្លាំងពលំ និងកម្លាំង​ចលករ​សម្រាប់​រដ្ឋសភា​នីតិកាល​ទី១៤ បំពេញល្អ​រាល់ភារកិច្ចដែល​បាន​ប្រជាជន​ប្រគល់​ជូន”។

​បន្ទាប់ពីមតិរបស់ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan មក​អគ្គ​លេខាបក្ស លោក Nguyen Phu Trong ក៏បាន​អញ្ជើញថ្លែងសន្ទរកថាសំខាន់​ៗ នៅ​សម័យបើកកិច្ចប្រជុំលើកទី១ រដ្ឋសភា​វៀត​ណាម​នីតិកាល​ទី១៤​ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ