28/01/2015 11:57 GMT+7 Email Print Like 0

កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM) អាស៊ានប្រារព្ធឡើងនៅម៉ាឡេស៊ី


គណៈប្រតិភូវៀតណាមនៅកិច្ចប្រជុំនេះ (រូបថត៖TTXVN)

នាថ្ងៃ​ទី២៧ខែ​មករា​ឆ្នាំ២០១៥ កិច្ច​ប្រជុំមន្ត្រី​ជាន់​ខ្ពស់ (SOM) អាស៊ានបាន ប្រារព្ធ​ឡើង​នៅ​ប្រ​ទេស​​​ម៉ាឡេស៊ី​។នៅ​ទី​នេះបណ្ដាតំណាង​បានប្រមូល​ផ្ដុំពិភាក្សា អំពី​បញ្ហា​មួយ​ចំនួន​ដូចជា​របៀបវារៈ​ស្ដី​ពី​ការក​សាង​សហគមន៍​អាស៊ាន ក្នុង​នោះត្រួត​ពិនិត្យ​ក្បាលម៉ា​ស៊ីន​របស់​អាស៊ាន​ឡើងវិញ​និងត្រួត​ពិនិត្យ​​​លិខិត​សុំចូល​រួម អាស៊ាន​​របស់ទីម័រ​ខាងកើត។ ក៏​នៅកិច្ចប្រ​ជុំនេះ​ដែរ លេខា​ធិការដ្ឋា​ន​អា​ស៊ាន​​បាន​រាយការណ៍​អំពីកិច្ច​ប្រជុំ​ទាក់​​ទិនដល់ប្រទេស​ចំនួន៣​រួមមាន ស៊ែប៊ី អ៊ីរង់​ និង​ម៉ារ៉ុក ដែល​ចង់​​ចូលរួមស​ន្ធិសញ្ញាមិត្ត​ភាពនិង​សហប្រតិ​បតិ្តការ​ (TAC)ជាមួយ​អាស៊ាន​ព្រមទាំង​ពិភាក្សាអំពី​ទស្ស​​ន​វិស័យ​របស់អាស៊ាន​ក្រោយ​ឆ្នាំ ២០១៥ តួនា​ទី​ជា​មជ្ឈ​​មណ្ឌល​របស់​អាស៊ាន​ និងត្រួត​ពិ​និត្យ​យន្ត​​​ការមួយចំនួននៃស​ន្និសីទ​ជាន់ខ្ពស់​អាស៊ី​បូព៌ា (EAS)ឡើង​វិញ​ផង​​ដែរ។​ក្រោយពី​នោះ នាថ្ងៃ​ទី២៨​ខែ​មករា​ឆ្នាំ២០១៥ បណ្ដាតំណាង​នឹង​អនុម័ត​លើស​កម្មភាព​តាមគំរោង​និងសេចក្ដីសំរេច បញ្ហា​​​មួយចំនួន​ដែល​នឹង​ត្រូវបាន​ពិភាក្សា​នៅសន្និ​សីទថ្នាក់​រដ្ឋមន្រ្តី​ការ​បរទេស​​អាស៊ាន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ