07/04/2018 10:55 GMT+7 Email Print Like 0

កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន-ឥណ្ឌាលើកទី២០បានបើកនៅទីក្រុងហាណូយ

នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ (វៀតណាម) បានប្រព្រឹត្តទៅសន្និសីទមន្ត្រីជាន់ខ្ពស់អាស៊ាន-ឥណ្ឌាលើក ទី២០។

សន្និសីទនេះបានផ្តោតសំខាន់លើការ ពិនិត្យឡើងវិញនិងទិសដៅសម្រាប់ទំនាក់ទំនងអាស៊ាន-ឥណ្ឌា ផ្លាស់ប្តូរអំពីបញ្ហាតំបន់និងអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ជាពិសេសអនុវត្តន៍លទ្ធផលទទួលបាន​ពីសន្និសីទជាន់ខ្ពស់អាស៊ាន-ឥណ្ឌា។ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung បានសង្កត់ធ្ងន់ថា៖

“សន្និសីទលើកនេះបានបន្តកំណត់ទិសដៅសម្រាប់ទំនាក់ទំនងអនាគតអាស៊ាន-ឥណ្ឌា ក៏ដូចជារាល់ខ្លឹមសាររបស់សន្និសីទកំពូលនានា។ យើងខ្ញុំមានបំណងស្វែងរកនូវវិធានការជាក់ស្តែង ដើម្បីភាគីនានាអាចបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យនេះ។ យើងខ្ញុំក៏ចង់ស្វែងរកនូវកិច្ចសហប្រតិបត្តិការថ្មី ដែលជួយនាំមកនូវការអភិវឌ្ឍវិបុលភាពសម្រាប់ប្រជាជននៃភាគីទាំងពីរនិងក្នុងតំបន់និយាយរួម”។

ប្រធាន SOM ASEAN - ឥណ្ឌា លោកស្រី Preeti Saran បានចាត់ទុកថា សន្និសីទជាន់ខ្ពស់អាស៊ាន-ឥណ្ឌានាពេលកន្លងទៅជាឱកាសដើម្បីអាស៊ានជម្រុញកិច្ចសហប្រតិបត្តិការថែមទៀតជាមួយដៃគូសន្ទនា។ លោកស្រីរូបនេះបានសង្កត់ធ្ងន់ថា ឥណ្ឌានឹងបន្តគាំទ្រទស្សនៈវិស័យរបស់អាស៊ានហើយសង្ឃឹមថា អាស៊ាននឹងទទួលបាននូវលទ្ធផលជាក់​ស្តែងក្នុងការអនុវត្តផែនការដែលបានដាក់ចេញ ក៏ដូចជាដោះស្រាយរាល់ការសាកល្បងដែលភាគីកំពុងប្រឈម​មុខផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ