28/04/2018 09:58 GMT+7 Email Print Like 0

កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានត្រៀមរៀបចំឲ្យកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២

​នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២​០១៨ មន្ត្រីជាន់ខ្ពស់អាស៊ា​ន (ASEAN SOM) បាន​ជួបប្រជុំ​នៅសឹង្ហបុរី ដើម្បី​ត្រួត​ពិនិត្យ​​នូវការងារ​ត្រៀមរៀបចំឲ្យកិច្ចប្រជុំកំពូ​លអាស៊ានលើកទី៣២ ដែលនឹងប្រ​ព្រឹត្តទៅចាប់ពីថ្ងៃទី២៧​ ដល់​ទី​២៨ មេសា។ អនុ​រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Ngu​yen Quoc Dung ប្រធាន ​SOM វៀតណាមក្នុង​ អាស៊ាន​ បានដឹក​នាំគណៈប្រតិភូវៀតណា​មបានចូលរួមកិច្ចប្រ​ជុំខាង​លើ។​
 
អង្គប្រជុំបានពិភាក្សានិងឯ​កភាពលើកម្មវិធីសកម្ម​ភាព ​របៀបវារៈ និងបញ្ជី​ឈ្មោះឯកសារ​នានាដែល​បាន​ដាក់​ជូ​​ន​​ថ្នាក់ដឹកនាំអាស៊ាននៅកិច្ច​ប្រជុំកំពូលលើកទិ៣​២។ តំណាងប្រទេសជា​សមាជិកអាស៊ានជឿជាក់ថា ​ក្រោម​ប្រធាន​​បទ “ភាពរឹងមាំនិ​ងនវានុវត្តន៍របស់​អាស៊ាន”  កិច្ចប្រជុំកំ​ពូលលើក​នេះ នឹងដាក់​ចេញទិស​ដៅ​សហ​ប្រតិ​បតិ្តការ​​សំខាន់ៗ​ សំដៅជំរុញសាមគ្គីភាព ​ឯកភាព លើកកំពស់ភាពរឹ​ងមាំ និង​ជំរុញ​ការអភិវឌ្ឍន៍​ដោយនវានុ​វត្តន៍​រប​ស់អាស៊ា​ន ក្នុងកាលៈ​ទេសៈ​ដែលអាស៊ាន​កំពុង​ប្រឈមមុខ​នឹងទាំង​ឱកាស​និង​ការសាកល្ប​ង​ថ្មី ក្រោយ​រយៈពេល​៥០ឆ្នាំចាប់បដិ​សន្ធិនិងអភិវឌ្ឍន៍​នោះ៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ