01/07/2015 10:08 GMT+7 Email Print Like 0

កិច្ចប្រជុំពិគ្រោះយោបល់នយោបាយវៀតណាម-ថៃលើកទី៥


អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Le Hoai Trung (VTC)
នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥ នៅអគារភ្ញៀវរដ្ឋាភិបាលវៀតណាម អនុរដ្ឋមន្ត្រី​ការបរទេសវៀតណាមលោក Le Hoai Trung និងលេខាអចិន្ត្រៃយ៍ក្រសួងការ​បរទេស​ថៃ Norachit Sinhaseni បានធ្វើសហអធិបតីភាពកិច្ចប្រជុំពិគ្រោះ​យោបល់​នយោបាយលើកទី៥រវាងក្រសួងការបរទេសវៀតណាមនិងថៃ។ នៅ​កិច្ច​ប្រជុំនេះ ​ភាគីទាំងពីរបានឯកភាពវាយតំលៃទំនាក់ទំនងមិត្តភាពនិងដៃគូ​យុទ្ធសាស្ត្ររវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍យ៉ាង​​ល្អប្រសើរលើគ្រប់វិស័យ។ ​ភាគីទាំងពីរឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្បស់និងគ្រប់ជាន់ថ្នាក់នាពេលខាងមុខ សហការត្រៀមរៀបចំល្អសំរាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីរួមលើកទី៣​ដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរធ្វើសហអធិបតីភាព ជំរុញទំនាក់ទំនង​សហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យ
សន្តិ​សុខការបារជាតិសេដ្ឋកិច្ច​ពាណិជ្ជកម្មវិនិយោគជាដើម។ ភាគីទាំងពីរបានឯកភាពនឹងរៀបចំកិច្ចប្រជុំ​ពិគ្រោះ​​​យោបល់នយោបាយលើកទី៦រវាងក្រសួងការបរទេសវៀតណាម-ថៃនៅប្រទេស​ថៃ​នាឆ្នាំ២០១៦៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ