04/08/2016 10:06 GMT+7 Email Print Like 0

កិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី៨និងសន្ទនាយុទ្ធសាស្ត្រលើកទី៥ថ្នាក់អនុរដ្ឋមន្ត្រីការទូតវៀតណាម-ឥណ្ឌា


ក្រុមបេសកកម្មវៀតណាមនៅក្នុងកិច្ចប្រជុំ

នាថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Vu Hong Nam និងលេខាទទួលបន្ទុកលោកខាងកើតនៃក្រសួងការបរទេសឥណ្ឌា Preeti Saran បានធ្វើជាសហអធិបតីកិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើក​ទី៨និង ជំនួបសន្ទនាយុទ្ធសាស្ត្រលើកទី៥ ថ្នាក់អនុរដ្ឋមន្ត្រីការបរទេសវៀតណាម-ឥណ្ឌា ។​នៅទីនេះ ភាគីទាំងពីរបានពិភាគ្សានិងឯកភាពលើវិធានការជាច្រើនសំដៅនាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអភិវឌ្ឍន៍ខ្លាំងថែមទៀត ឆ្លើយតបនឹងបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានឯកភាពលើបញ្ហា​​​ជាច្រើន ក្នុងនោះបានឯកភាពជម្រុញឲ្យសហគមន៍អង្គភាពអាជីវកម្មវៀតណាមនិងឥណ្ឌាបង្កើនការ​វិនិយោគ​ទៅវិញទៅមក។ ស្តីពីបញ្ហាសមុទ្រ ខាងកើត ភាគីទាំងពីរបានអំពាវនាវឲ្យប្រទេសពាក់ព័ន្ធនានាគោរពច្បាប់អន្តរជាតិនិងបទដ្ឋាននៃច្បាប់អន្តរជាតិ ហើយរាល់ជម្លោះគប្បីដោះស្រាយដោយសន្តិវិធីឈរលើមូលដ្ឋានច្បាប់​អន្តរជាតិ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ