10/12/2017 10:13 GMT+7 Email Print Like 0

កិច្ចប្រជុំប្រចាំឆ្នាំលើកទី ២៧ រវាងគណៈប្រតិភូតំណាងខ្សែព្រំដែនវៀតណាម-ឡាវ


កិច្ចប្រជុំប្រចាំឆ្នាំលើកទី ២៧ រវាងគណៈប្រតិភូតំណាងខ្សែព្រំដែនវៀតណាម-ឡាវ

នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកិច្ចប្រជុំប្រចាំឆ្នាំលើកទី ២៧ រវាងគណៈប្រតិភូមិតំ​ណាង​ខ្សែព្រំដែនវៀតណាម-ឡាវ។ គណៈប្រតិភូវៀតណាមដឹកនាំ ដោយអនុរដ្ឋមន្ត្រីការបរទេសនិងជាប្រធានគណៈកម្មាធិការព្រំដែនជាតិវៀតណាម លោក Le Hoai Trung រីឯ គណៈប្រតិភូមឡាវដឹកនាំដោយរដ្ឋមន្ត្រីការបរទេសឡាវ លោក  Xalomsay Commasit។ នៅកិច្ចប្រជុំលើកនេះ ភាគីទាំងពីរធ្វើការបូកសរុបនិងវាយតំលៃស្ថានភា​ព​សហប្រតិបត្តិការខាងព្រំដែននិងការងារអនុវត្តបណ្ដាកិច្ចព្រមព្រៀងទ្វេភាគី អំពីព្រំដែននិងដែនដី រវាងប្រទេសទាំងពីរនាឆ្នាំទៅមិញ។ ភាគីទាំងពីរក៏បានរៀបចំកិច្ចប្រជុំជំនាញរវាងបណ្ដាខេត្ត ព្រំដែនវៀតណាម-ឡាវ ដើម្បីផ្លាស់ប្តូរការរៀបចំអនុវត្តកិច្ចព្រមព្រៀងថ្នាក់រដ្ឋាភិបាលអំពីការ ដោះស្រាយបញ្ហាជនអន្តោប្រវេសន៍សេរីភាព​ និងអាពាហ៍ពិពាហ៍គ្មានលិខិតក្នុងតំបន់ព្រំដែនរវាងវៀតណាមនិងឡាវ។ ភាគីទាំងពីរឯកភាពសហការអនុវត្តការងារគ្រប់គ្រងព្រំដែនតាម ឯកសារគត្តិយុត្តិចំនួន ២ ស្តីអំពីការងារព្រំដែនថ្មី សម្រេចការរៀប​ចំ​ផែនការអភិវឌ្ឍន៍ប្រព័ន្ធ ច្រកទ្វារព្រំដែនវៀតណាម-ឡាវដល់ ឆ្នាំ២០១៥ ទស្សនៈវិស័យដល់ឆ្នា ២០៣៥ ផងដែរ។
បញ្ចប់​កិច្ចប្រជុំ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈកិច្ចប្រជុំប្រចាំឆ្នាំលើកទី ២៧ ហើយឯកភាពថា៖ កិច្ច​ប្រជុំលើកទី ២៨ នឹងត្រូវបានរៀបចំឡើងនៅឡាវនាត្រីមាសទី ៤ ឆ្នាំ ២០១៨៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ