06/09/2016 10:08 GMT+7 Email Print Like 0

កិច្ចប្រជុំបណ្ដាមន្ត្រីជាន់ខ្ពស់អាស៊ានដើម្បីត្រៀមរៀបចំឲ្យសន្និសីទជាន់ខ្ពស់ អាស៊ានខាងមុខ


កិច្ចប្រជុំបណ្ដាមន្ត្រីជាន់ខ្ពស់អាស៊ានដើម្បីត្រៀមរៀបចំឲ្យសន្និសីទជាន់ខ្ពស់ អាស៊ានខាងមុខ (VOV)

នាថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុងវៀងច័ន្ទរបស់ឡាវបានប្រព្រឹត្តទៅកិច្ចប្រចុំបណ្ដាមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM) ដើម្បីត្រៀមរៀបចំឲ្យសន្និសីទជាន់ខ្ពស់អាស៊ានលើកទី ២៨ និងលើកទី ២៩ រួមជាមួយបណ្ដាសន្និសីទទាក់
ទិនដែល នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ទី ៨ កញ្ញា ខាងមុខ។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung ដែលដឹកនាំគណៈប្រតិភូវៀតណាមបានចូលរួមកិច្ចប្រជុំលើកនេះ។ កិច្ចប្រជុំបានប្រមូលផ្តុំពិនិត្យឡើងវិញនិងសម្រេចកម្មវិធីធ្វើសកម្មភាពរបៀបវារៈនិងបណ្ដាខ្លឹមសារនឹងត្រូវបានអនុម័តនៅសន្និសីទជាន់ ខ្ពស់នានាខាងមុខ។ តាមផែនការ​សន្និសីទជាន់ខ្ពស់ចំនួន ១១ នឹងប្រព្រឹត្តទៅរួមមានសន្និសីទជាន់ខ្ពស់អាស៊ានលើកទី ២៨ និងលើកទី ២៩ សន្និសីទអាស៊ាន+១ ជាមួយចិន កូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា អាមេរិក ​អូស្ត្រាលី​  អ.ស.ប. សន្និសីទអាស៊ាន+៣ និងសន្និសីទជាន់ខ្ពស់អាស៊ីបូព៌ារ រួមជាមួយសន្និសីទជាន់ខ្ពស់មេគង្គ-ជប៉ុន ផងដែរ៕ 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ