12/11/2014 09:02 GMT+7 Email Print Like 0

កិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ (SOM) ត្រៀមរៀបចំឲ្យសន្និសីទ កំពូលអាស៊ានលើកទី២៥

ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី១០និងទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅរដ្ឋធានី Nay Pyi Tawនៃប្រទេស​មី​យ៉ាន់ម៉ា គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួងការបរទេស លោក Pham Quang Vinh បានចូលរួមកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់អាស៊ាន(SOM) និងកិច្ចប្រជុំក្រុមការងារ​នៃ​ក្រុម​ប្រឹក្សា​សម្របសម្រួលអាស៊ាន (ACCWG)។


ទិដ្ឋភាពនៃកិច្ចប្រជុំ SOM ត្រៀុុមរៀបចំឲ្យសន្និសីទកំពូលអាស៊ានលើកទី២៥
(រូបថត៖nhandan.com.vn)

នៅបណ្ដាកិច្ចប្រជុំនេះ ប្រទេសអាស៊ានទាំងឡាយបានសម្រេចជាសារវ័ណ្ណការ​ត្រៀម​រៀប​ចំ​ឲ្យ​របៀប​វារៈ ខ្លឹមសារនិងឯកសារសំរាប់សន្និសីទកំពូលនិងសន្និសីទ​ជាន់ខ្ពស់​ទាក់​ទិន​នា​នា​។​តាម​គម្រោង ខ្លឹមសារស្នូលនៃបណ្ដាសន្និសីទនេះ នឹងផ្តោតទៅលើការកសាង​សហគមន៍​អាស៊ាន​ នាឆ្នាំ២០១៥ និងការកំណត់ទិសដៅរបស់អាស៊ានក្រោយឆ្នាំ២០១៥ បង្កើនទំនាក់​ទំ​នង​​កិច្ចការបរទេសនិងតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន និងផ្លាស់ប្ដូរ​មតិ​អំពី​បញ្ហា​នៅ​ក្នុង​តំបន់​និងនៅលើពិភពលោកដែលភាគីនានាយកចិត្តទុកដាក់ដូចគ្នា ក្នុងនោះ​មាន​ការ​ធា​នា​សន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ អាកាសចរណ៍​នៅ​សមុទ្រ​ខាង​កើត​។

សន្និសីទកំពូលអាស៊ានលើកទី២៥និងសន្និសីទជាន់ខ្ពស់ទាក់ទិននានា នឹងប្រព្រឹត្តទៅចាប់ពី​ថ្ងៃទី១​២ដល់ទី១៣ ខែវិច្ឆិកាខាងមុខ។នាយករដ្ឋមន្ត្រីវៀតណាម លោកNguyen Tan Dung ដឹក​នាំ​គណៈប្រតិភូវៀតណាមទៅចូលរួមព្រឹត្តិការណ៍ដ៏សំខាន់នេះ៕


​ 
តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ