03/05/2018 09:38 GMT+7 Email Print Like 0

កិច្ចប្រជុំជាន់ខ្ពស់នៃប្រទេសទាំងបី ចិន - ជប៉ុន - កូរ៉េ

នាសប្តាហ៍ខាងមុខ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងតូក្យូ (ប្រទេសជប៉ុន) ដើម្បីចូលរួមកិច្ចប្រជុំត្រីភាគីជាមួយថ្នាក់ដឹកនាំជប៉ុន និងចិន។

កិច្ចប្រជុំជាន់ខ្ពស់នៃប្រទេសទាំងបី ចិន - ជប៉ុន - កូរ៉េ

ក្នុងសេចក្តីជូនដំណឹងនាថ្ងៃទី១ ខែឧសភា វិមានប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសថា លោក Moon Jae-in នឹងអញ្ជើញជួបពិភាក្សាជាមួយ នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe និងនាយករដ្ឋមន្ត្រីចិន លោក លីខឺឈាំង នៅថ្ងៃទី ៩ ខែឧសភាខាងមុខ។ ដោយមានការគ្រោងទុកថា ថ្នាក់ដឹកនាំកូរ៉េខាងត្បូងនេះនឹងធ្វើការប្រកាសដោយសង្ខេបអំពីលទ្ធផលនៃកិច្ចប្រជុំកំពូលអន្តរកូរ៉េដែលទើបបានប្រព្រឹត្តទៅកាលពី ថ្ងៃទី ២៧ ខែមេសា កន្លងទៅ ព្រមទាំងនឹងផ្តល់ខ្លឹមសារនៃការពិគ្រោះយោបល់ស្តីពីរវិធីមួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីក្នុងដំណើរការរំលាយអាវុធនុយក្លេអ៊ែរនៅកូរ៉េខាងជើង និងបង្កើតខឿន សន្តិភាព​មួយផងដែរ។

គួរបញ្ចាក់ថា នេះគឺជាដំណើរបំពេញទស្សនកិច្ចលើកដំបូងទៅកាន់ជប៉ុនរបស់លោក Moon Jae-in ចាប់តាំងពីលោកកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូងកាលពី ឆ្នាំមុនមក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ