30/03/2018 10:21 GMT+7 Email Print Like 0

កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គបើកទូលាយនិងត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាមបានបើកនៅទីក្រុងហាណូយ

​កិច្ចប្រជុំកំពូលសហប្រ​តិបត្តិការមហាអនុតំបន់​មេគង្គបើក​ទូលាយលើក ទី៦ ​(GMS 6) និងកិច្ច​ប្រជុំកំពូល​សហប្រតិបត្តិការ​តំបន់​ត្រីកោណអភិ​វឌ្ឍន៍កម្ពុជា-ឡា​វ-វៀតណាម លើក​ទី១០ (CLV 10) ត្រូវ​បានប្រារព្ធ​ចាប់ពី​ថ្ងៃទី២៩​ដល់​ថ្ងៃទី៣១នៅទីក្រុង​ហាណូយ ប្រទេស​វៀត​ណាម​។ 
 
តំណាងជាង២ពាន់នាក់នឹង​ចូលរួមកិច្ចប្រជុំ GMS 6 និង C​LV  10 ផងដែរ។ ​ការដែលវៀត​ណាម​ទទួល​រៀបចំ​កិច្ចប្រជុំ​កំពូលទាំ​ងពី​រនេះ គឺបន្តអះអាងនូវ ​ឋានៈកាន់តែខ្ពស់របស់ប្រទេ​សជាតិ ព្រម​ទាំង​សម្តែង​នូវតួនាទី​និង​ការ​រួម​ចំណែកសកម្ម ​របស់វៀតណាមចំពោះរាល់យន្តការស​ហប្រតិបត្តិការក្នុង​តំបន់​។ នេះក៏ជាឱកាស សម្រាប់ថ្នា​ក់ដឹក​នាំនា​នា ផ្លាស់ប្តូរមតិដែល​មានការយកចិត្តទុកដាក់​ដូចគ្នា ដូចជា ​បង្កើនកិច្ចស​ហប្រតិបត្តិការវិនិយោ​គ ជម្រុញ​ពាណិជ្ជកម្ម​ ធានាសន្តិសុខ ប្រើប្រា​ស់ប្រ​ក​​បដោយនិរន្តរភាពប្រភព​ទឹក​ទន្លេមេ​គង្គ។ ហើយនេះ​ក៏ជាឱកាសដើម្បី ​វៀតណាម ​បង្កើន​កិច្ច​សហប្រតិបត្តិការ​និង​ការចង​សម្ព័ន្ធ​ក្នុង​តំបន់​ដើម្បី​បម្រើ​គោល​ដៅ​អភិវឌ្ឍន៍​ សេដ្ឋកិច្ចសង្គម​ទៀត​ផង៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ