24/07/2018 11:21 GMT+7 Email Print Like 0

កិច្ចចរចាជាន់ខ្ពស់ វៀតណាម-អូស្ត្រាលី

 ទទួលតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan គណៈ​ប្រតិភូ​ជាន់ខ្ពស់​រដ្ឋ​សភា​អូស្ត្រាលី ដឹកនាំដោយលោក Tony Smith ប្រធានរដ្ឋសភា បានចាប់​ផ្តើមដំណើរ​ទស្សនកិច្ច​ជាផ្លូវការ​នៅវៀត​ណាម​ ចាប់ពី ថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ​២០១៨។ 

 
 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងប្រធានរដ្ឋសភាអូស្ត្រាលី លោក Tony Smith (ប្រភពរូបភាព៖ VOV)

ពិធីទទួលបដិសណ្ឋារ​កិច្ច បានប្រារព្ធឡើង នាពេលរសៀលថ្ងៃទី២៣ ខែកក្កដា នៅទីក្រុង​ហាណូយ។ បន្ទាប់​ពីពីធី​ទទួលស្វាគមន៍​មក ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញជា​អធិបតី​ជំនួប​ពិភាក្សា​ជាមួយប្រធាន​រដ្ឋសភា អូស្ត្រាលី លោក Tony Smith ផងដែរ​។
 
ក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការដែល​អូស្ត្រាលី​បន្តផ្តល់អាទិភាព​លើប្រភពជំនួយអភិវឌ្ឍន៍ ODA សម្រាប់វៀតណាម។ ប្រធានរដ្ឋសភា​វៀត​ណាម​លោក​ស្រី ​Nguyen Thi Kim Ngan បានស្នើឲ្យអូស្ត្រាលី បន្តជួយ​ឧបត្ថម្ភ​វៀតណាម​លើវិស័យ​មួយចំនួន​ដែលវៀតណា​ម​មាន​តម្រូវការ​ដូចជា ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន អភិ​វឌ្ឍន៍កសិកម្ម-ជនបទ កា​ត់បន្ថយ​ភាព​ក្រីក្រ​និង​អភិវឌ្ឍន៍​ប្រភពធន​ធានមនុស្សមានគុណភាព​ខ្ពស់ជា​ដើម។

 
 ទិដ្ឋភាពនៃជំនួប 

ឯខ្លួនវិញ ប្រធានរដ្ឋសភាអូស្ត្រាលី លោក Tony Smith បានអះអាងថា ដំណើរទស្សនកិច្ចនេះរបស់លោក គឺសំ​ដៅ​​ជម្រុញ​​ថែមទៀតសកម្មភាពរបស់រដ្ឋសភាទាំងពីរនិងប្រទេសទាំងពីរវៀតណាមនិងអូស្ត្រាលី។ ប្រធាន​រដ្ឋ​សភា​​អូស្ត្រាលី​ លោក Tony Smith មានបំណងថា នាពេលខាងមុខ ភាគីទាំងពីរនឹង​ជម្រុញកិច្ច​សហប្រតិបត្តិ​ការ​រវាង​រដ្ឋសភានៃប្រទេសទាំងពីរ រដ្ឋា​ភិបាលនៃប្រទេសទាំងពីរឲ្យបានខ្លាំងក្លាថែ​មទៀត​

 
 ទិដ្ឋភាពនៃជំនួប  

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងប្រធានរដ្ឋសភា អូស្ត្រាលីលោក Tony Smith បានសង្កត់ធ្ងន់ថា ទំនាក់ទំនង​នយោបាយ​រវាងប្រទេស​ទាំងពីរកាន់​តែមាន​ភាព​ជឿទុ​ក​ចិត្ត​គ្នាទៅ​វិញទៅ​មក​។ លើវិ​ស័យសេ​ដ្ឋកិច្ច ពាណិជ្ជ កម្មនិងវិនិយោគ អូស្ត្រាលីបច្ចុប្ប​ន្នជាដៃគូពាណិជ្ជកម្មនិងវិនិយោគជួរមុ​ខ​របស់ វៀត​ណាម​ ក្នុងនោះ ទំហំពាណិជ្ជកម្មកើន៧%ជារៀង​រាល់ឆ្នាំ ពោលគឺទទួលបានជិត ៦,៥​ពាន់លាន​ដុល្លាក្នុងឆ្នាំ២០១៧​ហើយរយៈ៦ខែដើមឆ្នាំ២០១៨នេះទទួលបាន៣,៦២ ពាន់លានដុល្លា។ ប្រធាន​រដ្ឋសភា​ទាំង​ពីរ​រូប​ក៏បាន​ឯក​ភាព​គ្នាថា លើវិស័យការពារជាតិ-សន្តិសុខ ទំនាក់ទំនងគឺកាន់​តែជាក់​ស្តែង​និង​ស្ថិរភាព​ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃ ជាពិសេ​សគឺភាគីទាំងពីរបានរួមសហការគ្នា ចូលរួមស​កម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជា​ជាតិ ប្រឆាំង​ភេរវកម្ម​ និងឧក្រិដ្ឋកម្មឆ្លងដែនជាដើម។

 
 ទិដ្ឋភាពនៃជំនួប  

ស្តីពីស្ថានភាពនៅសមុទ្រខាងកើត ប្រធានសភាទាំងពីររូបសុទ្ធតែគាំទ្រនិងឯក ភាពលើសា​រៈសំខាន់​នៃការ​រក្សា​សន្តិភាព​ ស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងសេរី​ភាពនាវាចរណ៍ អាកាសចរណ៍ក្នុង​តំបន់ ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​ ឈរលើមូលដ្ឋាននៃច្បាប់អ​ន្តរជាតិ។​

នាយប់​ថ្ងៃទី២៣ខែកក្កដា ប្រធានរដ្ឋ​សភាវៀតណាម លោកស្រី N​guyen Thi Kim Ngan អញ្ជើញជា​អធិបតីពិ​ធីជ​ប់លៀ​ងអបអរសាទរប្រធានរដ្ឋស​ភាអូស្ត្រាលី ​លោក Tony S​mith៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ