11/04/2017 11:10 GMT+7 Email Print Like 0

កិច្ចចរចារជាន់ខ្ពស់វៀតណាម-ហុងគ្រី


ប្រធានរដ្ឋសភានៃប្រទេសទាំងពីរជួបប្រាស្រ័យជាមួយមជ្ឈដ្ឋានអ្នកយកព័ត៌មានបន្ទាប់ពី
ជំនួបចរចារ (រូបថត៖VOV)

នៅក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅហុងគ្រី នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅរដ្ឋធានី Budapest​ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបចរចារជាមួយប្រធានរដ្ឋ​សភា​ហុង​គ្រី​លោក Laszlo Kover។ នៅទីនេះ លោក Laszlo Kover សង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចលើកនេះមានអត្ថន័យប្រវត្តិសាស្ត្រដោយសារតែចាប់ពីឆ្នាំ២០០៨ មក ហុងគ្រីទើបមានឧកាសទទួលបដិសណ្ឋាកិច្ចប្រធានរដ្ឋសភា​វៀត​ណាម​មកបំពេញទស្សនកិច្ចជាផ្លូវការ។ លោក Laszlo Kover អះអាងថា ហុងគ្រីចាត់ទុកវៀតណាមជាដៃគូយុទ្ធសាស្ត្រក្នុងតំបន់អាស៊ីអាគ្នេយ៍ចាប់ពីឆ្នាំ២០១០មក។ នៅជំនួបចរចារលើកនេះ ភាគីទាំងពីរបានឯកភាពលើវិធានការសហប្រតិបតិ្តការទ្វេភាគី ក្នុងនោះ មានវិធានការបង្កើនការផ្លាស់ប្ដូរសេដ្ឋកិច្ច ពាណិជ្ជកម្មរៀបចំផ្សារណាត់​ ពិព័រណ៍ដើម្បីឧទ្ទេសនាមអំពីផលិតផលនិងបច្ចេកវិទ្យានៃប្រទេសនិមួយៗ។វៀតណាមស្នើឲ្យហុងគ្រីបង្កើនការវិនិយោគនៅវៀតណាមក្នុងវិស័យធ្វើអាជីវកម្មប្រភពធនធានទឹក កែច្នៃស្បៀងអាហារ និងថាមពលកកើតឡើង​វិញជាដើម។ភាគីទាំងពីរឯកភាពថា នាពេលខាងមុខនឹងបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់រដ្ឋ​ស​ភា​និងក្រុមសមាជិកសភាមិត្តភាព។ភាគីទាំងពីរក៏បានឯកភាពថា​ នឹងសហការឃ្លាំមើលនិងជំរុញការអនុវត្តកិច្ច​ព្រមព្រៀងសហប្រតិបតិ្តការដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះហត្ថលេខាគំរោងការណ៍សហប្រតិបតិ្ត​ការ​យុទ្ធសាស្ត្រព្រមទាំងជំរុញការជួបប្រាស្រ័យប្រជាជនរវាងប្រទេសទាំងពីរផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ