27/09/2016 10:24 GMT+7 Email Print Like 0

កិច្ចចរចារជាន់ខ្ពស់រវាងក្រសួងនគរបាលវៀតណាមនិងក្រសួងនគរបាលចិនបានបើកនៅទីក្រុងហាណូយ


ក្រសួងនគរបាលនៃប្រទេសទាំងពិរអនុវត្តកិច្ចចរចា

នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦​ នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងនគរបាល​វៀត​ណាម លោក To Lam បាន​អញ្ជើញ​ជួប​ចរចា​ ជាមួយរដ្ឋមន្ត្រីក្រសួងនគរបាល​ចិន លោក Guo Shengkun ដែល​កំពុង​បំពេ​ញ​ទស្សន​កិច្ច​ការងា​រនៅវៀត​ណាម។ នៅ​ក្នុង​ជំនួបនេះ លោក To Lam បាន​លើកច្បាស់​ថា នា​ពេលកន្លង​ទៅ ទំនាក់​ទំនង​ ដៃ​គូយុទ្ធសាស្ត្រ​ លើគ្រប់ជ្រុងជ្រោយវាងវៀតណាម និង​ចិនកំពុងមានការអភិវឌ្ឍន៍គួរ​ឲ្យកត់​សម្គាល់​។ រីឯ​ខ្លួន​វិញ លោក​ Guo Shengkun ក៏បានសម្តែងក្តីសោមនស្ស រីក​រាយ​ចំពោះ​ទំនាក់​ទំនង​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​និយាយ​រួម និងរវាង​ក្រសួងនគរបាល​វៀតណាម និង​ចិននិយាយ​ដោយឡែក​មានការ​អភិវឌ្ឍន៍​ ដោយឥត​ឈប់​ឈរ​និង​ទទួលបាន​លទ្ធផល​ជាក់​ស្តែង លើគ្រប់វិស័យសហប្រតិបត្តិការ។ នៅ​រសៀល​ថ្ងៃដ​ដែល រដ្ឋមន្ត្រី​ទាំង​ពីរ​រូប​បាន​អញ្ជើញ​ធ្វើជាអធិបតី​សន្និសីទ​សហប្រតិ​បត្តិការ​ ប​ង្កាប្រឆាំង​បទ​ល្មើសលើ​កទី​៥រវាង​ក្រសួង​នគរបាល​វៀត​ណាម​ ជាមួយក្រ​សួងន​គរបាលចិន៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ