18/04/2017 09:57 GMT+7 Email Print Like 0

កិច្ចចរចាកំពូលរវាងវៀតណាម និង ស្រីលង្កា


កិច្ចចរចាកំពូលរវាងវៀតណាម និង ស្រីលង្កា (http://www.baomoi.com/)

នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តី​វៀត​ណាម លោក Nguyen Xuan Phuc បាន​អញ្ជើញជាអធិបតី ក្នុងពិធីទទួល​បដិសណ្ឋារកិច្ច នាយករដ្ឋមន្ត្រីស្រីលង្កា លោក Ranil Wickremesinghe និង​លោក​ជំទាវ ដែលបាន​អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ១៦ ​ដល់ ១៩ ខែ​មេសា​​។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច នាយក​រដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និង​នាយក​រដ្ឋ​មន្ត្រី​ស្រី​លង្កា​ លោក Ranil Wickremesinghe បានដឹកនាំគណៈប្រតិភូរដ្ឋាភិបាល​ជាន់ខ្ពស់​នៃប្រទេស​ទាំង​ពីរ​ដំណើរ​ការ​កិច្ច​ចរចា ។ នាយករដ្ឋមន្រ្តី លោក Nguyen​​ Xuan Phuc​ បានស្វាគមន៍ចំពោះ នាយករដ្ឋមន្ត្រីលោក Ranil​Wickremesinghe​ ព្រមទាំងលោកជំទាវនិងគណៈប្រតិភូរដ្ឋាភិបាល ស្រីលង្កា​ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​​ជាផ្លូវការនៅវៀត​ណាម ហើយ​បាន​ឲ្យដឹង​ថា ដំណើរ​ទស្សនកិច្ច​លើកនេះ នឹង​ជំរុញ​កិច្ច​សហ​ប្រតិបត្តិ​ការ​ទំនាក់​​ទំន​ង​យ៉ាងល្អ​ប្រសើរ​រវាង​ប្រទេសទាំងពីរ នាពេលខាងមុខ​។ នាយក​រដ្ឋមន្រ្តី​ទាំងពីរ​រូប​បាន​អញ្ជើញ​ធ្វើជា​កសិ្សណ​​សាក្សី​ក្នុង​ ពិធី​ចុះហត្ថ​លេខា​លើ​ឯក​សារ​សហប្រតិបត្តិ​ការ រវាង​ភាគី​ទាំងពី​រ​រួមមាន៖ កិច្ច​ព្រម​ព្រៀង​​សហប្រ​តិបត្តិការ​រវាង​ក្រសួង​អប់រំ​ និង​បណ្តុះ​បណ្តាល​វៀតណាម និង​ក្រសួង​អប់រំឧត្តម​សិក្សា​និង​គមនាគមន៍​​ផ្លូវ​គោក​​ស្រី​លង្កា (ដំណាក់​កាល ២០១៦ -២០២០) ផែនការ​សហប្រតិបត្តិការដំណាក់​កាល ២០១៧ -  ២០១៩ ​រវាងក្រ​សួងកសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​វៀត​ណាម ​និង​ក្រសួង​កសិកម្ម​ស្រីលង្កា​ ស្ដីអំពីការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ផែន​ការ​សហប្រតិបត្តិការ​ដំណាក់​កាល ២០១៧ - ​ ២០១៩ រវាង​ក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជនបទ​​វៀតណាម​ និងក្រសួងរបរនេសាទត្រី និង​​ប្រភព​ជល​ផល​ស្រីលង្កា​ក្នុង​វិស័យ​ចិញ្ចិម​ជលផល ។

បន្ទាប់ពីកិច្ចចរចា នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរបាន​ជូនដំណឹង​ដល់​សារព័ត៌​មាន​អំពី​លទ្ធផល​នៃ​កិច្ច​ចរចា​រ​ “វៀតណាម​និងស្រីលង្កាជំរុញកិច្ច​សហ​ប្រតិបត្តិការ​​​​​លើវិស័យ​ការ​ពារជាតិ​ សន្តិសុខបង្ការ​ទប់ស្កាត់​ឧក្រិដ្ឋ​កម្ម ក៏ដូចជា ការបណ្តុះបណ្តាល ​និងកិច្ច​សហប្រតិបត្តិការ​នៅក្នុង​វិស័យ​កសិកម្ម។ យើង​បានឯកភាព​បង្កើន​ទំហំ​​ពាណិជ្ជកម្ម​ទ្វេភាគី ឲ្យកើនឡើង​១ ពាន់លាន​ដុល្លារ​អាមេរិក និងបង្កលក្ខណៈ​ងាយ​ស្រួល​បំផុត​សម្រាប់​វិនិយោគិន​​សហគ្រិន​របស់​វៀត​ណាម និងស្រីលង្កា ។
 
បន្តអនុវត្តកិច្ចព្រមព្រៀងលើកទឹកចិត្តនិងគាំពារការវិនិយោគ និងជាពិសេសក្នុង​វិស័យដូចជា ថាមពល​វិទ្យាសាស្រ្ត​​ បច្ចេកវិទ្យាអាកាសចរណ៍ និងទូរគមនាគមន៍ ផលិតកម្មទឹកដោះគោ”
 
នាល្ងាចថ្ងៃទីខែ១៧ ខែមេសា ឆ្នាំ២០១៧ នាយករដ្ឋមន្រ្តីស្រីលង្កា លោក Ranil Wickremesinghe បានជួប​សម្ដែង​ការគួរ​សម​​អគ្គលេខាបក្ស លោក Nguyen Phu Trong ជួបសន្ទនាជាមួយប្រធានរដ្ឋ លោក Tran Dai Quang និងប្រធាន​​រដ្ឋសភា​លោកស្រី Nguyen Thi Kim Ngan​។ នាយប់ថ្ងៃដដែលនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និង​លោក​ជំទាវ​បានរៀប​ចំពិធី​ជប់លៀង​ស្វាគមន៍​នាយក​រដ្ឋមន្រ្តី​ លោក Ranil Wickremesinghe និង​លោកជំទាវ​​ព្រម​ទាំងពគណៈ​ប្រតិភូ​ស្រីលង្កា ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ