03/05/2016 23:30 GMT+7 Email Print Like 0

កិច្ចខិតខំប្រឹងប្រែងដោយសារប្រភពទឹកនៃទន្លេមេគង្គ

ក្នុងបរិបទបម្រែបម្រួលអាកាសធាតុកំពុងវិវឌ្ឍន៍យ៉ាងតឹងតែង ដែលធ្វើឲ្យប្រភពទឹកកាន់តែរីងស្ងួត ជាពិសេសនៅបណ្តាប្រទេសស្ថិតនៅតំបន់ទន្លេមេគង្គក្រោម ការបង្កើតយន្តការកិច្ចសហប្រតិបត្តិការមេគង្គ -ឡានថឿង (MLC) ត្រូវបានសង្ឃឹមនឹងជួយបណ្តាប្រទេសស្ថិតនៅតំបន់ទន្លេមេគង្គក្រោមនេះគ្រប់គ្រងនិងធ្វើអាជីវកម្មយ៉ាងប្រសិទ្ធិភាពនិងចីរភាពប្រភពទឹកនៃទន្លេមេគង្គ។

តាម​ការ​វាយតំលៃ​របស់​អង្គការ​សហប្រជាជាតិ ប្រទេស​វៀតណាម​គឺ​មួយ​ក្នុង​បណ្តា​ប្រទេស​ ដែល​ជៈឥទ្ធពល​យ៉ាង​ខ្លាំង​បំផុត​ពី​គ្រោះធម្មជាតិ​និង​បំម្រែបម្រួល​​អាកាសធាតុ។ ប៉ុន្មាន​ឆ្នាំ​នេះវាល​ទំនាប​ទន្លេ​គីវ​ឡុង ដែល​ជា​ជង្រុក​ស្រូវ​ ជង្រុក​ត្រី និង​ក៏​ជាជង្រុក​កសិផល​ធំបំផុតំ​នៃ​ប្រទេស​វៀតណាម​កំពុង​តស៊ូ​​ដោយ​ភាព​រាំង​ស្ងួត​និង​ជាតិ​ប្រៃ។

​​ក្នុងរយៈពេល​បណ្តា​ខែ​ដើម​ឆ្នាំ២០១៦ដោយការជៈ​ឥទ្ធពល​ពី​បំរែ​បំរួល​អាកាសធាតុរួម​ជាមួយ​​ការ​ខ្វះ​ទឹក​ពី​ទន្លេមេគង្គ​ហូរ​ចូល​​ដូច​បណ្តា​ឆ្នាំមុន។ តំបន់​វាល​ទំនាប​ទន្លេ​គីវ​ឡុង​បាន​ប្រឈម​មុខ​នឹង​​​ភាព​រាំងស្ងួតយ៉ាងតឹង​តែង​បំផុត​ក្នុង​រយៈពេល​ ១០០ ឆ្នាំ​កន្លង​មក ដែល​ជៈឥទ្ធពល​យ៉ាង​ធ្ងន់​ធ្ងរ​ដល់ប្រព័ន្ធអេកូនិង​ជីវភាព​របស់​ប្រជាជន​រាប់​លាន​នាក់។


លោក​ឧបនាយក​រដ្ឋមន្ត្រី​​និង​ជា​រដ្ឋមន្ត្រី​​ការបរទេស ​ផាម​ប៊ិញ​មិញជាមួយ​ថ្នាក់ដឹក​នាំ​នៃ​បណ្តា​ប្រទេស​ស្ថិត​នៅ​តំបន់​ទន្លេមេគង្គក្រោម-ឡាន​ថឿងអនុវត្តន៍ពិធីការ​ចាប់​ផ្តើម​កិច្ច​សហប្រតិបត្តិការ​មេគង្គ -ឡាន​ថឿង។ រូបថត៖ អៀន​គៀន /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោក​ឧបនាយក​រដ្ឋមន្ត្រី​​និង​ជា​រដ្ឋមន្ត្រី​​ការបរទេស ​ផាម​ប៊ិញ​មិញជាមួយ​ថ្នាក់ដឹក​នាំ​នៃ​បណ្តា​ប្រទេស​ស្ថិត​នៅ​តំបន់​ទន្លេមេគង្គក្រោម-ឡាន​ថឿងអញ្ជើញ​ចូលរួម​ក្នុង​ពិធី​​បំផុស​កិច្ច​សហប្រតិបត្តិការមេគង្គ -ឡាន​ថឿង។ រូបថត៖ អៀន​គៀន /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោក​ឧបនាយករដ្ឋមន្ត្រី​​និង​ជា​រដ្ឋមន្ត្រី​​ការបរទេស ​ផាម​ប៊ិញ​មិញជាមួយលោក​នាយក​នៃ​ប្រទេស​ចិន​Li Keqiangក្នុងកិច្ច​ប្រជុំ​កំពូល​កិច្ចសហប្រតិបត្តិការមេគង្គ -ឡាន​ថឿងលើក​ទីមួយ​នៅខេត្ត Hainan (ចិន)។
រូបថត៖ អៀន​គៀន /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
កិច្ច​សហប្រតិបត្តិការ​មេគង្គ​ - ឡាន​ថឿងគឺ​ជា​យន្តការ​​សហប្រតិបត្តិការ​វាង​ប្រទេស​ទាំង​ ៦ ក្បែរ​ទន្លេ​មេគង្គ (ប្រទេសចិន​ហៅ​ទន្លេ​មេគង្គគឺ​ទន្លេ​ឡាន​ថឿង​)​ រួម​មាន៖ ប្រទេស​កម្ពុជា ប្រទេសឡាវ ប្រទេស​ភូមា ប្រទេស​ថៃ ប្រទេស​ចិន​និង​ប្រទេស​វៀតណាម

គួរ​ឲ្យ​យក​ចិត្តទុក​ដាក់តំបន់វាល​ទំនាបទន្លេ​គីវឡុង​ ដែលស្ថិត​នៅ​តំបន់​ទន្លេមេគង្គ​ក្រោមគឺ​ជា​ទីកន្លែង​រសើប​ នឹង​ជៈឥទ្ធពល​យ៉ាង​ខ្លាំង​ដោយ​​សកម្មភាព​របស់​មនុស្ស​ស្ថិត​នៅ​តំ​បន់​​​ទន្លេមេគង្គ​ខាង​លើ។

ក្នុង​បរិបទ​ដូច្នេះ នាចុង​ខែមីនា​កន្លង​មក នេះជាលើក​ដំបូង​​ប្រទេស​ទាំង ៦ ស្ថិតនៅ​ក្នុង​អនុតំបន់​ទន្លេមេគង្គ​បាន​​ចូល​រួម​កិច្ចប្រជុំកំពូល​អំពី​កិច្ច​សហប្រតិបត្តិការ​មេគង្គ ​- ឡាន​ថឿង (MLC) លើក​ទី​ ១​ នៅ​ខេត្ត Hainan (ចិន) ដើម្បី​​ពិភាក្សា​អំពី​ទិសដៅ  វិធានការ​អភិវឌ្ឍន៍​​អនុតំបន់​ទន្លេ​មេគង្គយ៉ាងចីរភាព ក្នុងនោះ​មាន​បញ្ហា​គ្រប់​គ្រង​និង​ធ្វើ​អាជីវកម្ម​ប្រភព​ទឹក​ទន្លេមេគង្គ​ប្រកបដោយ​​ប្រសិទ្ធិភាព​និង​ចីរភាព។

ការបង្កើត​កិច្ច​សហប្រតិបត្តិការ​មេគង្គ ​​- ឡាន​ថឿង​អះអាងថា ​​កិច្ច​សហប្រតិបត្តិការ​របស់​ប្រទេស​ទាំង ៦ ​ក្បែរ​ទន្លេ​មេគង្គ​​ រួមគ្នាកិច្ចសហប្រតិបត្តិការ​ ​និង​អភិវឌ្ឍន៍​យ៉ាង​ចីរភាពអនុតំបន់​ទន្លេមេគង្គ​និង​​តំបន់។ នេះ​គឺជា​លើក​ដំបូង​ប្រទេស​ទាំង​ ៦ ក្បែរ​ទន្លេ​មេគង្គ​ទទួល​បាន​ឯកភាព​នូវ​អាទិភាព​គ្រប់គ្រង​និង​ប្រើ​ប្រាស់​យ៉ាង​ចីរភាពប្រភព​ទឹក​ទន្លេ​មេគង្គ។


ថ្លែង​សន្ទរកថា​នៅ​កិច្ច​ប្រជុំ​នេះ លោក​ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ការបរទេស​ ផាម​ប៊ិញ​មិញ ​បាន​សង្កត់​ធ្ងន់​ថា កិច្ច​សហប្រតិបត្តិការ​មេគង្គ - ឡាន​ថឿង​ត្រូវ​ពង្រឹង​តួនាទី​សំ​ខាន់​ៗ ក្នុង​ការ​ខិតខំប្រឹង​ប្រែង​រវាង​បណ្តា​សមាជិគ​ចំពោះ​ការ​គ្រប់​គ្រង​ ប្រើលប្រាស់​ប្រភព​​ទឹក​ទន្លេ​មេគង្គ​ប្រកបដោយ​ប្រសិទ្ធិភាព​និង​ចីរភាព។ ហេតុ​នេះ​វៀតណាម​គាំទ្រ​កិច្ច​សហប្រតិបត្តិការ​ប្រភព​ទន្លេ​មេគង្គ​គឺ​ជា​វិស័យ​សំខាន់​បំផុត​ក្នុង​ចំណោម ៥ វិស័យ​អាទិភាព​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ - ឡាន​ថឿង។

​ប្រធានបទ៖ “ដើម្បី​សហគមន៍​រួមសន្តិភាព​នៅ​អនាគត​និង​វិបុលភាព​រវាង​បណ្តា​ប្រទេស​មេគង្គ -ឡាន​ថឿង” ក្នុង​កិច្ច​ប្រជុំនេះ​ ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​ទាំង​ ៦ បាន​ឯកភាពបណ្តា​​គោលការណ៍សំខាន់ៗ​​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ - ឡាន​ថឿង គឺឯកភាព សមភាព​សហការ ពិគ្រោះ​យោបល់ជាមួយ​គ្នា ស្ម័គ្រចិត្ត រួម​គ្នា​រួម​ចំណែកនិង​ចែក​រំលែក​ផល​ប្រយោជន៍ គោរព​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិនិង​ច្បាប់​អន្តរជាតិ។


ស្តីពី​ទិសដៅកិច្ច​សហប្រតិបត្តិការ​នៅ​ខាង​មុខ​នេះ ថ្នាក់​ដឹក​នាំ​បាន​ឯកភាព​ជំរុញ​សហប្រតិបត្តិការលើ​វិស័យ​ទាំងបី៖ នយោបាយ សន្តិសុខ សេដ្ឋកិច្ចនិង​អភិវឌ្ឍន៍​យ៉ាង​ចីរភាព​ជាមួយ​វប្បធម៌ សង្គម​និង​ការ​ជួប​ប្រាស្រ័យ​ប្រជាជន។

ក្នុង​រយៈពេល​ខាង​មុខឆាប់ៗ​នេះ កិច្ច​សហប្រតិបត្តិការ​មេគង្គ - ឡាន​ថឿង​នឹង​ផ្តោត​ទៅ​លើ ៥ វិស័យ​អាទិភាព​គឺជា៖ គ្រប់​គ្រង​ធនធាន​ទឹក តភ្ជាប់ លទ្ធភាព​ផលិត កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច​ឆ្លង​ដែន កសិកម្ម និង​កាត់​បន្ថយ​ភាព​ក្រីក្រ។

ដើម្បី​ជំរុញ​​ការ​អនុវត្តន៍កិច្ច​សហប្រតិបត្តិការ​មេគង្គ​ -​ ឡាន​ថឿង​​យ៉ាង​ជាក់​ស្តែង វៀតណាមបាន​លើកឡើង​ ៣ គម្រោង​ក្នុង​​បញ្ជី​រាយ​គម្រោង​ទទួល​​បាន​មុន​ពេល​កំណត់ ដើម្បី​អនុវត្តន៍ដំណាក់​កាល​ទី ១ ​នៃ​កិច្ច​សហប្រតិបត្តិការមេគង្គ - ឡាន​ថឿង។ គម្រោង​ទាំង ៣ នេះ​ផ្តល់​ផល​ប្រយោជន៍​ជាក់​ស្តែង សមស្រប​នឹង​អាទិភាព​កិច្ច​សហប្រតិបត្តិការ​មេគង្គ - ឡាន​ថឿង ពិសេស​គឺ​ជា​គម្រោងបង្កើន​ការសហការ​គ្រប់​គ្រង​ទឹក​ជំនន់​និង​ភាព​រាំង​ស្ងួត​នៅ​​តំបន់​មេគង្គ - ​ឡាន​ថឿង ហើយ​គម្រោង​នេះ​​ក៏​សម​ស្រប​នឹង​ស្តង់​ដា បែបបទ​រវាង​បណ្តា​ប្រទេស​ស្ថិត​នៅ​អនុតំបន់។


ដោយ​ប្រភព​ទឹក​មកពី​ទន្លេ​មេគង្គ ទន្លេ​ទៀននិង​ទន្លេ​ហៅរួម​ជាមួយ​​ព្រែក​រាប់​ម៉ឺន​​ផ្សេង​ៗ ទៀត បាន​បង្កើត​លក្ខណៈពិសេស​នៅ​តំបន់​ទំនាប​ទន្លេគីវ​ឡុង។ ក្នុង​រូបថត៖ ទន្លេ​ហៅ​ហូរ​ចូល​​ពី​រខេត្ត ខេត្ត​អាន​យ៉ាង​និង​ខេត្ត​ដុង​ថាប។
រូប​ថត៖​ឌុយ​ខឿង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


តំបន់​វាល​ទំនាប​ទន្លេ​គីវ​ឡុង​នៅរដូវទឹក​អណ្តែត។ រូបថត៖ គីម​សើន

បណ្តា​ទូក​​ទៅ​វិញ​ទៅ​មក ដើម្បី​រកស៊ី​លើព្រែក​នានាក្នុង​តំបន់វាលទំនាប​ទន្លេ​គីវ​ឡុង

កសិផល​នៃ​តំបន់​វាល​ទំនាប​ទន្លេ​គីវឡុង​នៅ​រដូវ​ទឹក​អណ្តែត ត្រូវ​បាន​ប្រជាជន​ដាក់តាំង​លក់​នៅ​ផ្សារ។
រូបថត៖ គីម​សើន


ជីវភាព​រស់នៅរបស់​ប្រជាជន​នៃ​តំបន់​វាលទំនាប​ទន្លេ​គីវឡុង​​ជិតស្និទ​ជាមួយ​ទន្លេ។ ក្នុងរូបថត​មុខ​របរ​
ចិញ្ចឹម​​ត្រី​ក្នុង​ទ្រុង​លើ​ទន្លេ​ទៀន​​ស្ថិត​នៅ​ស្រុក​ចូវ​ថាញ់ ខេត្ត​ទៀន​យ៉ាង​។ រូបថត៖ ហ័ង​ហាយ


ភ្ញៀវទេសចរណ៍​មកទស្សនា​ជីវភាព​លើ​ទន្លេ។ រូបថត៖ ង៉ុក​ហា /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ក្នុង​កិច្ច​ប្រជុំ​កំពូល​លើក​នេះ វៀតណាម​បាន​ឯកភាពអំពីការ​សហការ​ជាមួយ​ចិន​​​ កសាង​គម្រោង​រួម​នូវ​ការ​បង្កើត​មជ្ឈមណ្ឌល​កិច្ច​សហប្រតិបត្តិការ​ប្រភពទឹក​ទន្លេមេគង្គ​ - ឡាន​ថឿង ដើម្បី​ចែក​រំលែក​ព័ត៌មាន លើក​កម្ពស់​​លទ្ធភាព​អំពី​ការ​គ្រប់​គ្រង​ធនធាន​ទឹក​ទន្លេ​មេគង្គ​ប្រកបដោយ​ចីរភាព ក្នុង​នោះ​វៀតណាម​ត្រៀម​ខ្លូន​រួមចំណែក​ហិរញ្ញវត្ថុ​និង​អ្នក​ជំ​នាញ​​ ដែលធ្វើ​ការ​នៅ​មជ្ឈមណ្ឌល​នេះ​៕


 

តាម​របាយ​ការណ៍​មក​ពី​បណ្តា​​តំបន់ គិត​ដល់​ថ្ងៃទី​ ១៣ ខែ​មេសា ការ​ខូច​ខាត​ដោយ​ភាព​រាំង​ស្ងួត​និងជាតិ​ប្រៃ​​នៅ​តំបន់​ខាងត្បូងនៃ​ភាគ​កណ្តាល​ តី​ង្វៀននិង​​តំបន់វាល​ទំនាប​ទន្លេ​មេគង្គ​​ប្រហែល​ឡើង​ល់ ៥.១៦១ លាន​ពាន់​ដុង។ ជាក់​ស្តែង នៅ​ទូទាំង​ប្រទេស​មាន ៣៩០.០០០ គ្រួសារ​ខ្វះទឹក ផ្ទៃ​ដីមានស្រូវ​ខូច​ ២៣២.៤៣៤ ហិចតា  ផ្ទៃដី​​មាន​ដំណាំ​ខូច ១៧.១៣៦ហិចតា ផ្ទៃ​ដី​មាន​​ដំណាំ​ផ្លែ​ខូច ៦១.៩៩២ ហិចតា ផ្ទៃដី​មាន​ដំណាំ​ឧស្សាហកម្មខូច ៦២.៥៥៨ ហិចតា ផ្ទៃដី​ចិញ្ចឹម​ជលផលខូច ៤.០៥២ហិចតា។

អនុវត្តន៍៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែត​រូបភាព​វៀតណាម

 
បណ្តាអត្ថបទបានផ្សាយ