05/01/2016 09:52 GMT+7 Email Print Like 0

កិច្ចការបរទេសរួមចំណែកចូលក្នុងសមិទ្ធិផលធំធេងនៃបុព្វហេតុផ្លាស់ប្តូរថ្មី


កិច្ចការបរទេសរួមចំណែកចូលក្នុងសមិទ្ធិផលធំធេងនៃបុព្វហេតុផ្លាស់ប្តូរថ្មី

នេះគឺជាការអះអាងរបស់អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក ​Bui Thanh Son ក្នុង​ពេល​ឆ្លើយ​សម្ភាសន៍​អ្នកយក​ព័ត៍​មាន នៃទីភ្នាក់ងារសារព័ត៍មាន​វៀតណាម ក្នុងឱកាស​ចូល​ឆ្នាំថ្មី​២០១៦។ អនុរដ្ឋមន្ត្រីការ​បរទេស លោក Bui Thanh Son បានអោយដឹងថា៖នាបច្ចុប្បន្ន វៀតណាមមាន​ទំនាក់ទំនង ជាមួយស្ទើរតែគ្រប់​ប្រទេសលើពិភពលោក ដែលក្នុងនោះ បង្កើតទំនាក់ទំនងការទូតជាមួយប្រទេស​ចំនួន១៨៥ ក្នុងចំណោមប្រទេស ១៩៣ ជាសមាជិកអង្គការសហប្រជាជាតិ។ វៀត​ណាមក៏បានចូលរួមអង្គការអន្តរជាតិ តំបន់ចំនួន​៧០ ដើរ​តួនាទី​ជា​សមាជិក​សកម្ម​ម្ជាស់ការ និងមានការទទួលខុសត្រូវ។ តួនាទីរបស់វៀតណាមត្រូវ​បានលើកកំពស់​លើឆាក​អន្តរ​ជាតិ តំបន់ ការផ្តល់មតិជាច្រើនរបស់វៀតណាមត្រូវ​បាន​អង្គការអន្តរ​ជាតិ​ជាច្រើន​ស្វាគមន៍។ ពីមូលដ្ឋាននេះ ក្នុងរយៈ​ពេល​ប៉ុនា្មនឆ្នាំថ្មីៗនេះ វៀតណាម​បានជំ​រុញ​ទំនាក់​ទំនង​ជាមួយ​បណ្ដាដៃគូ​កាន់តែមាន​ភាពស៊ីជំរៅថែម​ទៀត​។ វៀត​ណាមបានបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ ជាមួយប្រទេសចំនួន១៥ លើពិភព​លោក និង​ជាដៃគូ​លើគ្រប់​វិស័យ​ ជាមួយប្រទេសចំនួន១០លើពិភពលោក។

តាមលោក Nguyen Thanh Son ថា៖ ក្នុងរយៈពេល៣០ឆ្នាំកន្លងទៅ ការងារកិច្ច​ការបរទេស​បាន​រួមវិភាគ​ទាន​លើគ្រប់​វិស័យ ដើម្បីបំរើដល់ការងារកសាង ការពារ​ងអភិវឌ្ឍន៍ប្រទេសជាតិ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ