28/08/2020 15:18 GMT+7 Email Print Like 0

កិច្ចការបរទេសត្រូវដើរជួរមុខក្នុងការរក្សាបរិយាកាសសន្តិភាពនិងស្ថិរភាព

ក្នុងអំឡុងពេល៧៥ឆ្នាំកន្លងទៅ ផ្នែកការទូតទទួលបានសមិទ្ធិផលសំខាន់ៗគួរឲ្យមោទនៈជាច្រើន ដោយរួមចំណែកយ៉ាងជាក់ស្ដែងដល់បុព្វ ហេតុរំដោះប្រជាជាតិឯកភាពជាតិកាលពីមុននេះ ក៏ដូចជាបុព្វហេតុកសាងនិងការពារមាតុប្រទេសសង្គមនិយម នាសព្វថ្ងៃផង ដែរ ។
នាព្រឹកថ្ងៃទី២៧ សីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៧៥ទិវាបង្កើតផ្នែកការទូតវៀតណាម (ថ្ងៃទី២៨ សីហា ឆ្នាំ១៩៤៥-ថ្ងៃទី២៨ សីហា ឆ្នាំ២០២០)។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc៖ "កិច្ចការបរទេសត្រូវដើរជួរមុខក្នុងការរក្សាបរិយាកាសសន្តិភាពនិងស្ថិរភាព"។ (រូបថត៖ VGP)


ផ្នែកការទូតក៏បានរួមចំណែកយ៉ាងសំខាន់ទៅក្នុងការជំរុញសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ ហើយបំពេញយ៉ាងល្អប្រពៃនូវតួនាទីសំ ខាន់ៗជាច្រើនដូចជា ប្រធានអាស៊ានសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប និងប្រធានមហាសន្និបាតសហភាពអន្តរសភាអាស៊ាន ជាដើម។         ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតសកល Covid-19 លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះផ្នែកការទូតដោយ បានដំណើរការប្រកបដោយប្រសិទ្ធភាពនូវការទូត Covid និងការទូតតាមអនឡាញ។

“ក្រសួងការបរទេសបានសហការជាមួយអង្គភាពពាក់ព័ន្ធផ្សេងៗទៀតរៀបចំជើងហោះហើរជាច្រើនដើម្បីបញ្ជូនពលរដ្ឋជិត៣ម៉ឺននាក់ វិលត្រឡប់មកប្រទេសវិញ ផ្ដល់ជំនួយជាសម្ភារៈបរិក្ខារពេទ្យជូនសហគមន៍ជនវៀតណាមនៅឯបរទេសនិងដៃគូបរទេស ជាពិសេសនៅតំបន់ដែលមានស្ថានភាពជម្ងឺដ៏ធ្ងន់ធ្ងរ។ យើងបានផ្ដល់ជំនួយជាសម្ភារៈបរិក្ខារពេទ្យជូនប្រទេសចំនួន៤៩និងអង្គការអន្តរជាតិចំនួន២ ក្នុងនោះមានដៃគូយុទ្ធសាស្ត្រ ដៃគូ គ្រប់ជ្រុងជ្រោយ និងមិត្តភក្តិប្រពៃណីជាច្រើន”។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានលើកឡើងថា ស្ថាន ភាពពិភពលោកនឹងបន្តមានការវិវត្តន៍យ៉ាងស្មុគស្មាញ ហើយគ្រោះធម្មជាតិ ការប្រែប្រួលអាកាសធាតុ និងជម្ងឺរាតត្បាតនៅតែកើតមានឡើង។ ហេតុដូច្នេះ បញ្ហាប្រឈមចំពោះប្រទេសជាតិទាំងមូលក៏ដូចជាផ្នែកការទូត គឺ ធំណាស់។ លោកនាយករដ្ឋមន្រ្តីបានសំណូមពរថា៖

“កិច្ចការបរទេសត្រូវតែបន្តដើរឈានមុខគេក្នុងការរក្សាបរិយាកាស សន្តិភាព ស្ថិរភាពឲ្យបានរឹងមាំ ទាក់ទាញជាអតិបរមានូវប្រភពកម្លាំងពីខាង ក្រៅដោយផ្សាភ្ជាប់នឹងការពង្រីកកម្លាំងផ្ទៃក្នុង ដើម្បីបម្រើការអភិវឌ្ឍយ៉ាង ឆាប់រហ័សនិងប្រកបដោយចីរភាព រួមចំណែកលើកកំពស់តួនាទី ឋានៈនិង កិត្យានុភាពរបស់វៀតណាមលើឆាកអន្តរជាតិ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ