22/01/2015 14:00 GMT+7 Email Print Like 0

កិច្ចការបរទេសប្រជាជនរួមចំណែកការពារឯករាជ្យអធិបតេយ្យភាពរបស់មាតុប្រទេស

ក្នុងឆ្នាំ ២០១៤ កិច្ចការបរទេស​ប្រជាជនរួម​ចំណែកយ៉ាង​សំខាន់ ក្នុងបុព្វហេតុ​កសាងនិង​ការពារមាតុ​ប្រទេស ជា​ពិ​សេស​​គឺកិច្ចការពារឯករាជ្យ អធិបតេយ្យភាពរបស់វៀតណាមនៅសមុទ្រខាងកើត។ ថ្លែងមតិ​នៅក្នុង​សន្និសីទ​គណ​ប្រធាន​​ នីតិកាលទី៥ លើកទី២ នៃសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម នារ​សៀល​ថ្ងៃទី​២០ ខែ​មករា​​ឆ្នាំ២០១៥ នៅ​ទី​ក្រុងហាណូយ លោក Vu Xuan Hong ប្រធានសម្ព័ន្ធបណ្ដា​អង្គការមិត្ត​ភាពវៀត​ណាម បាន​អោយ​​ដឹងថា៖“ ចំ​ពោះ​យើង​ខ្ញុំ មានបញ្ហា១ដែលកើត​មាន​ឡើង នោះ​គឺជាការ៥ដែល​ចិន​ដាក់​ស្ថានីយ​ខួង​​ប្រេង ​Haiyang​ Shinyou​ 981​នៅ​តំ​បន់សេដ្ឋ​កិច្ចផ្ដាច់មុខរបស់វៀតណាម។ កិច្ចការបរទេសប្រជាជន​បាន​ចូលរួម​ការ​តស៊ូ​​​ប្រឆាំង​អំពើខុស​ឆ្គងទាំង​នេះ​និងដណ្ដើម​បានជោគជ័យនានាដ៏សែនសំខាន់។ ក្នុងនោះ​មាន​ការ​​តភ្ជាប់​បណ្ដា​ញ​​មិត្តភក្តិអន្តរជាតិ ដើម្បី​ឡើង​សម្លេង​ការពារ គាំទ្រវៀតណាម។”

ស្ថានីយខួងប្រេង Haiyang Shinyou 981
អង្គ​សន្និសីទ​លើកនេះបាន​អនុម័តលើទិស​ដៅការងារ​ក្នុងឆ្នាំ ២០១៥ ប្រមូល​ផ្តុំចូលក្នុងខ្លឹម​សារសំខាន់ៗ​ដូចជា៖ ពង្រឹង​​និងពង្រីក​បណ្ដាញ​មិត្តភក្តិ​អន្តរជាតិ​ដៃគូអន្តរ​ជាតិ …លៗ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ