15/09/2015 09:55 GMT+7 Email Print Like 0

កាសែត Nhan Dan របស់វៀតណាមចូលរួមមហោស្រពកាសែតមនុស្សធម៌នៅបារាំង


កាសែត Nhan Dan របស់វៀតណាមចូលរួមមហោស្រពកាសែតមនុស្សធម៌នៅបារាំង (Image: VNA)

ចាប់ពីថ្ងៃទី ១១ ដល់ទី ១៣ ខែកញ្ញា ឆ្នាំ២០១៥ កាសែត Nhan Dan (ប្រជាជន) របស់វៀតណាមបានចូលរួមមហោស្រពកាសែតមនុស្សធម៌នៅបារាំង។ ស្តង់ពិពណ៌ររបស់កាសែត Nhan Dan បានឧទ្ទេសនាមជាមួយមិត្តភ័ក្តបារាំងនិងអន្តរជាតិស្តីពីសមិទ្ធិដ៏ធំធេងដែលប្រទេសវៀតណាមដណ្តើមបានក្នុងរយៈពេល ៣០ ឆ្នាំផ្លាស់ប្តូរថ្មី។ ថ្លែងមតិនៅពិធីបើកស្តង់តាំងពិពណ៌ លោក Le Quoc Khanh អគ្គនាយកនិពន្ធរងកាសែត Nhan Dan បានឲ្យដឹងថា៖        “យើងខ្ញុំរំភើបចិត្តណាស់ក្នុងពេលដែលមិត្តភ័ក្តអន្តរជាតិយកចិត្តទុកដាក់ជាច្រើនដល់សមិទ្ធិ​របស់វៀតណាម។ យើងខ្ញុំក៏បានឃើញនូវចំណងសាមគ្គីភាពរបស់មិត្តវ័យក្មេងគណៈបក្សកម្មុយនិស្ត​បា​រាំងដែលបានបង្ហាញនូវការទាក់ទាញរបស់វៀតណាមចំពោះមិត្តគឺធំណាស់៕”

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ