14/08/2017 10:41 GMT+7 Email Print Like 0

កាសែត Frontera នៃប្រទេសអ៊ីតាលី: វៀតណាម​នឹង​បន្ត​មាន​ជំហាន​លោត​ផ្លោះក្លាយ​ទៅជា​ប្រទេស​អភិវឌ្ឍ​ន៍​មួយ​


 កាសែត Frontera នៃប្រទេសអ៊ីតាលី: វៀតណាមនឹងបន្តមានជំហានលោតផ្លោះក្លាយទៅជាប្រទេសអភិវឌ្ឍមួយ 

កាសែតអេឡិចត្រូនិ Frontera របស់ប្រទេសអ៊ីតាលី បានចុះផ្សាយអត្ថបទ ដែល​មានចំណងជើងថា "ទីតាំង​របស់​វៀត​ណាម ក្នុងសតវត្ស អាស៊ី" ដែលបានបញ្ជាក់ថាប្រទេ​សមួយ ដែលបានបំផ្លិ​ចបំផ្លាញ​​ដោយ​សង្រ្គាម និង​ភាព​ក្រីក្រតែប៉ុន្មាន​ទស​វត្សកន្លង​ទៅប្រទេស​វៀតណាម បាន​មាន​រោង​ចក្រ​ជាច្រើន​កំពុង​ដំណើរ​ការ វណ្ណៈ​កណ្តាល កំពុង​កើន​ឡើង និង​កំពុងរីក​ចម្រើន​ជា "រឿងអស្ចារ្យ" នៅអាស៊ី។
 
អត្ថបទនេះ​បានបញ្ជាក់យ៉ាងច្បាស់ថា៖ ចាប់តាំងពីការអនុវត្ដន៍​កំណែទម្រង់សេដ្ឋកិច្ច (បុព្វហេតុផ្លាស់ប្តូរថ្មី) នាឆ្នាំ1986 ប្រទេសវៀតណាម ទទួលបាន​សមិទ្ធផលធំធេងជាច្រើន។ ក្រៅពីរយៈពេលខ្លីមួយ​ដែលបាន​ប្រឈម នឹង​ការលំបាក អំពីសេដ្ឋកិច្ច និងការប្រែប្រួលនៃហិរញ្ញវត្ថុពីឆ្នាំ 2009 ដល់ឆ្នាំ 2012 វៀតណាម​បាន​ក្លាយ​ជា​គំរូល្អ​ឥត​​ខ្ចោះ​សម្រាប់​កំណើន GDP និរន្តរភាព ប្រមា​ណ 6 % ក្នុងមួយឆ្នាំ ហើយ​នាបច្ចុប្បន្ន​គឺនៅកម្រិត​នៃក្លិប​ខឿន​​សេដ្ឋកិច្ច​​មាន​កម្រិត​ប្រាក់​ចំណូលជាមធ្យមនេះ។
 
អត្ថបទនេះបា​នអះអាងថា៖ ដោយមានទីតាំងយុទ្ធសាស្រ្តសំខាន់ ចំ​នួនប្រជាជនវ័យក្មេង ដោយមានជិត 10​0 លាន​នាក់ ពលករមាន​ចំណេះដឹង​ខ្ពស់​វៀត​ណាម អាចបន្ត​មានជំហាន​លោតផ្លោះខ្លាំ​ង​ ឆ្ពោះទៅ​ប្រទេស​អភិវឌ្ឍន៍​មួយ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ