21/01/2015 14:28 GMT+7 Email Print Like 0

កាសែតអ៊ីតាលីលើកសរសើរ Hoi An ជាផ្លូវចែកជា៤នៅចុងបូពា៍


ទីក្រុង Hoi An

បទសរសេរដោយប្រធានបទ៖ Hoi An - ផ្លូវចែកជា៤របស់ចុងបូពា៍ ត្រូវបានចុះផ្សាយនៅលើកាសែតប្រចាំថ្ងៃ៖La Repubblica ក្នុងច្បាប់ចេញផ្សាយនាពេលថ្មីនេះ បានព័ណនាទីក្រុង Hoi An ដ៏ស្ងៀមស្ងាត់ និងបុរាណ ហើយ​វាយ​តំលៃថា៖ Hoi An ជាកន្លែង១ក្នុងចំណោមកន្លែងគួរអោយមកទស្សនានៅវៀតណាម។ អ្នក​និពន្ធ​នៃបទ​សរសេរ​នេះ បានអោយដឹងថា៖ Hoi An ជាតំបន់ប្រមូលផ្តុំវប្បធម៌របស់វៀតណាមជាមួយចិន ជប៉ុន ហូឡង់ និង​ឥណ្ឌា​។ ទីនេះហាក់ដូចជាសារមន្ទីរ១ ដោយមានជួរផ្ទះបុរាណនានា។ ភ្ញៀវទេសចរណ៍មកទីនេះ នឹង​មាន​អារម្មណ៍​បាន​រស់នៅក្នុងពិភពរឿងព្រេងតូច១ ។ បទសរ​សេរ​នេះ​បាន​អំពាវ​នាវ​អោយ​ភ្ញៀវ​ទេសចរណ៍​អ៊ីតាលី​មក​ដល់ Hoi An ដើម្បី ស្វែងរកបេតិកភ័ណ្ឌនេះ ដែលបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃអង្គ​ការ​សហប្រជា​ជាតិ ( UNESCO ) ទ​ទួល​​ស្គាល់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ