02/07/2019 12:34 GMT+7 Email Print Like 0

កាសែតអឺរ៉ុបអះអាងថា EVFTA គឺជាឱកាសនយោបាយនិងពាណិជ្ជកម្មរបស់វៀតណាម


 កាសែតអឺរ៉ុបអះអាងថា EVFTA គឺជាឱកាសនយោបាយនិងពាណិជ្ជកម្មរបស់វៀតណាម
 

 កាសែត ​Les Echos - កាសែតសេដ្ឋកិច្ចលេខ ១នៅបារាំង បានចុះផ្សាយអត្ថបទសេសេររបស់អ្នកនិពន្ធ Michel De Grandi ដែលមានចំណងជើងថា "កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ EU ឱកាស​នយោបាយ​និង​ពាណិជ្ជកម្ម​មួយ​សម្រាប់​វៀត​ណាម"​។
 
កាសែតធំៗ​ជាច្រើននៅអឺរ៉ុបបានចុះផ្សាយព័ត៌មាន និងបទអត្ថាធិប្បាយអំពីការដែលវៀតណាម និង​សហភាព​​អឺរ៉ុបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀង គាំពារ​វិនិយោគ​នៅទី​ក្រុង​ហាណូយ​កាលពីរសៀលថ្ងៃទី ៣០ ខែមិ​ថុនា​។
 
នារសៀល​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ​២០១៩ តាមម៉ោងទីក្រុងប៉ារីស កញ្ចក់ទូរទស្សន៍ BFM TV - កញ្ចក់​ទូរទស្សន៍​លេខ​ ១ នៅទីក្រុងប៉ារី បានផ្សាយព័ត៌មានអំពីពិធីចុះហត្ថលេខានៅទីក្រុងហាណូយ ព្រមទាំង​ដក​ស្រង់​ការ​អះអាង​របស់​សេដ្ឋកិច្ចវិទូមួយចំនួនអំពីយថាទស្សន៍របស់សហគ្រាសអឺ​រ៉ុបក្នុងការវិនិយោគទុន​ និង​ធ្វើ​អាជីវកម្ម​នៅវៀត​ណាម​នាពេលខាងមុខ ក៏ដូចជាវិភាគអំពីផលប្រយោជ​ន៍នានា ដែលកិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី និង​កិច្ចព្រមព្រៀងគាំពារវិនិយោគ​ EU - វៀតណាម។
 
នាថ្ងៃដដែល​ កាសែត Les Echos - កាសែតសេដ្ឋកិច្ចលេខ ១នៅបារាំង បានចុះផ្សាយ​អត្ថបទ​សេសេរ​របស់​អ្នក​និពន្ធ​ Michel De Grandi ដែលមានចំណងជើងថា "កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ EU ឱកាស​នយោបាយ​និងពាណិជ្ជកម្ម​មួយសម្រាប់វៀតណាម"។ អត្ថបទសរ​សេរនេះបានវាយតម្លៃថា "កា​រចុះហត្ថលេខា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរីជា​មួយ​សហភាព​អឺរ៉ុប​បាន​ជួយ​វៀត​ណាម​រួចផុត​ពីសង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ ចិន ដែលអាចប៉ះពាល់ដល់ខឿន​សេដ្ឋកិច្ចវៀតណាម ហើយថែមទាំ​ងនាំវៀត​ណាម​ក្លាយ​ទៅជា​អាជ្ញាក​ណ្តាល​ក្នុង​សង្គ្រាមនេះ”៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ