30/11/2015 09:38 GMT+7 Email Print Like 0

កាសែតអាហ្សង់ទីនលើកសរសើរសមិទ្ធិផលអភិវឌ្ឍន៍កសិកម្មរបស់វៀតណាម


កាសែតអាហ្សង់ទីនលើកសរសើរសមិទ្ធិផលអភិវឌ្ឍន៍កសិកម្មរបស់វៀតណាម

នាថ្ងៃទី២៨ ខែវិច្ចិកា ឆ្នាំ២០១៥ កាសែត Clarin របស់អាហ្សង់ទីនបានចុះផ្សាយអត្ថ​បទ៖ កសិកម្ម​វៀត​ណាម​ហោះ​ហើរ សំដៅ​លើកសរសើរ​រាល់សមិទ្ធិផល​ដែលទទួល​បាន និងយថាទស្សន៍​អភិវឌ្ឍន៍​របស់​ផ្នែក​កសិកម្ម​វៀត​ណាម​នា​ពេល​ខាងមុខ​នេះ។ កាសែត Clarinជាកាសែតមួយក្នុងចំណោមកាសែតធំបំផុតនៅ​អាហ្សង់ទីន​បានអះ​អាង​ថា​៖ វៀត​ណាម​ជាប្រទេសទទួលបាន​ផលប្រយោជន៍​ច្រើន​បំផុត ពីកិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ី​ហ្វីក​ (TPP) ក្នុងចំណោមប្រទេស​សមាជិកចំនួន១២ និងក្នុងទស្សវត្ស៍ខាងមុខ ផ្នែកនេះ​នឹង​ទទួល​បាន​កំណើន​ចំ​នួន១១% និងតំលៃប្រាក់ពាណិជ្ជកម្មនៃចេញកើន២៨%។ កាសែត Clarin ក៏បានព្យាករណ៍ថា៖ ដោយ​មាន​ TPP វៀតណាមមិនគ្រាន់តែទទួលបានផលប្រយោជន៍​ពីការកាត់​បន្ថយ​និង​លើក​លែង​ពន្ធ​នាំចេញ​ចំពោះ​ប្រទេស​​ជាសមាជិក​ប៉ុណ្ណោះទេថែមទាំង មានឱកាសទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេសទៀត​ផង ជាពិសេស​គឺពី​ចិន ក្នុងវិស័យតម្បាញ់កាត់ដេរ និងសម្ភារៈ​កីឡា៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ