10/07/2015 09:10 GMT+7 Email Print Like 0

កាសែតអន្តរជាតិផ្សាយព័ត៌មានជាច្រើនអំពីដំណើទស្សនកិច្ចនៅអាមេរិក របស់អគ្គលេខាបក្សកម្មុយនិស្តវៀតណាម


កាសែតអន្តរជាតិផ្សាយព័ត៌មានជាច្រើនអំពីដំណើទស្សនកិច្ចនៅអាមេរិករបស់អគ្គលេខាបក្សកម្មុយនិស្តវៀតណាម (Image: VOV)


ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Sputnik នាថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០១៥ បានចុះ ផ្សាយអត្ថបទសរសេរក្រោមចំ​ណង​ជើងថា “ដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់អគ្គលេខាបក្សកម្មុយនិស្តវវៀតណាមនៅអាមេរិក” ក្នុងនោះបានសរសេរថា៖  “ជំនួបរវាងអគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងប្រធានាធិបតីអាមេរិក លោក Barack Obama បានបោះបង់ចោលទំនាមទំលាប់ការទូតរបស់អាមេរិក ដែលបានសឲ្យឃើញថា៖ ប្រទេសនេះយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាអំពីដំណើទស្សនកិច្ចរបស់លោក  Nguyen Phu
Trong។ តាមកាសែតរុស្ស៊ីនេះគឺជាព្រឹត្តិការណ៍សំខាន់ពិសេសមួយ។ រដ្ឋាភិបាលអាមេរិកសង្ឃឹមថា៖ ជំនួបសន្ទនាពោលខាងលើនឹងរួមចំណែកបង្កើនទំនុកទុកចិត្តរបស់វៀតណាមជាមួយអាមេរិក។ រីឯនៅអង់គ្លេសវិញទីភ្នាក់ងារ Reuteur បានវាយតំលៃដំណើទស្សនកិច្ច នៅអាមេរិករបស់លោក Nguyen Phu Trong គឺជាព្រឹត្តិការណ៍ដែលមានអត្ថន័យនិមិត្តរូបខ្ពស់ចំពោះប្រទេសទាំង ២។

ទីភ្នាក់ងារសារព័ត៌មាន BBC បានដកស្រង់សំដីរបស់លោកអគ្គលេខា Nguyen Phu Trong ថា៖ “ប្រការសំខាន់បំផុតគឺប្រទេស ទាំង ២ បានក្លាយទៅជាមិត្តនិងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ”និងការចរចារបានប្រព្រឹត្ត
ទៅ​ក្នុងបរិយាកាសជិតស្និទស្ថាបនាសកម្មនិងស្មោះត្រង់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ