16/04/2021 20:37 GMT+7 Email Print Like 0

កាសែតអង់គ្លេសមានចំណាប់អារម្មណ៍ចំពោះការអភិវឌ្ឍរបស់វៀតណាម

គេហទំព័រ strifeblog.org របស់ចក្រភពអង់គ្លេសនៅថ្ងៃទី ១៣ ខែមេសាបានចុះផ្សាយអត្ថបទសរសេរដោយអះអាងថា វៀតណាមកំពុងឈានឡើងក្នុងនាមជាប្រទេសមហាអំណាចថ្នាក់កណ្ដាល ជាពិសេសក្នុងវិស័យខ្សែសង្វាក់ផ្គត់ផ្គង់សកល និងការអភិវឌ្ឍបច្ចេកវិទ្យា 5G ។

គេហទំព័រ strifeblog.org របស់ចក្រភពអង់គ្លេសនៅថ្ងៃទី ១៣ ខែមេសាបានចុះផ្សាយអត្ថបទសរសេរដោយអះអាងថា វៀតណាមកំពុងឈានឡើងក្នុងនាមជាប្រទេសមហាអំណាចថ្នាក់កណ្ដាល (ប្រភព៖ baoquocte.vn)


យោងតាមអត្ថបទសរសេរនេះបានឲ្យដឹងថា៖ ឧត្តមភាពរបស់វៀតណាមគឺសមត្ថភាពផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធយ៉ាងរឹងមាំរួមជាមួយកម្លាំងពលករដ៏សម្បូរបែប។ ក្នុងការអភិវឌ្ឍនោះ សម្ព័ន្ធក្រុមហ៊ុន Viettel បានសហការជាមួយក្រុមហ៊ុន Ericsson ដើម្បីកសាងបច្ចេកវិទ្យា 5G ផ្ទាល់ខ្លួន ដោយគ្រោងពង្រីកការផ្គត់ផ្គង់សេវាកម្មដល់មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា។ វៀតណាមក៏បានផ្តល់សេវាកម្មអ៊ិនធឺរណែតដែលមានតម្លៃថោកជូនប្រជាជនគ្រប់រូប ព្រមទាំងឆ្ពោះទៅរកគោលដៅក្លាយទៅជាកត្តាសំខាន់មួយនៅក្នុងពាណិជ្ជកម្មអេឡិចត្រូនិកនិងវិធីទូទាត់តាមអនឡាញ។ បន្ទាប់ពីក្រុមហ៊ុន Ericsson, Nokia, Huawei, Samsung និង ZTE នោះ Viettel គឺជាក្រុមហ៊ុន ទី ៦ ក្នុងការរត់ប្រណាំង 5G ។ អត្ថបទសេសេរបានសន្និដ្ឋានថា វៀតណាមកំពុងលេចចេញជាមហាអំណាចថ្នាក់កណ្ដាលក្នុងតំបន់ ធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចពិភពលោកយ៉ាងល្អ ហើយជាប្រទេសមួយក្នុងចំណោមប្រទេសតិចតូច ដែលអាចកសាង បច្ចេកវិទ្យា 5G ដោយខ្លួនឯងផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 
 

បណ្តាព័ត៌មានបានផ្សាយ