17/08/2016 09:02 GMT+7 Email Print Like 0

កាសែតអង់គ្លេសវាយតំលៃខ្ពស់ចំពោះសក្ដានុភាពនៃទីផ្សារលក់រាយវៀតណាម


ផ្សារទំនើបមួយនៅវៀតណាម (រូបថត៖TTXVN)

កាសែត Financial Times របស់អង់គ្លេសទើប នឹងបានចុះផ្សាយ​អត្ថបទ​សរសេរ​ដោយ​វាយតំលៃ ​អំពី​សក្ដានុពល​នៃទីផ្សារលក់​រាយនៅវៀតណាម​ តាមនោះចាត់ទុកថា ទីផ្សារ​លក់​រាយ​នៅវៀត​ណាម​កាន់​តែប្រកួត​​ប្រជែង ​និងមាន​ការសាកល្បងជាច្រើន ពីមួយថ្ងៃទៅមួយថ្ងៃ។ ការដែលក្រុមហ៊ុន​លក់រាយកំពុងមាន​វត្តមាន​​ជាច្រើន​ គឺដោយសារបែបបទធ្វើអាជីវកម្មនៅវៀតណាម នឹងបានបន្ធូរ​ស្រាល។ តាម​ការស្ថិតិ​របស់​សម្ព័ន្ធ​​​ក្រុមហ៊ុន​​បរទេសថា ទីផ្សារលក់រាយរបស់វៀត​ណាម ទទួលបានប្រាក់​ចំណូល១១០ពាន់លាន​ដុល្លា​អាមេរិក​​​ក្នុង​ឆ្នាំ២០១៥ ពោល​គឺកើន២,៤ដង​បើប្រៀប នឹងពេលវេលា៥ឆ្នាំមុន​នោះ ហើយ​គ្រោង​នឹង​ទទួល​បាន​១៧០ពាន់លានដុល្លាអាមេរិក​នាឆ្នាំ២០២០។ អត្ថបទនេះបានចាត់ទុកថា ការដែល​វៀត​ណាម ចុះហត្ថ​លេខាលើ​កិច្ច​ព្រមព្រៀងពាណិជ្ជកម្ម​ធំចំនួន២នោះ គឺកិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ (TPP) និងកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីវៀត​ណាម​-EU (EVFTA) នឹង​ជាឱកាស​ដើម្បី​អង្គភាព​អាជីវកម្ម​​បរទេស​ជ្រៀតចូល នឹងទីផ្សារវៀតណាម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ