20/07/2018 14:32 GMT+7 Email Print Like 0

កាសែតហ្វីលីពីនកោតសរសើរវិស័យឧស្សាហកម្មវៀតណាម

 គេហទំព័រ Inquirer.net របស់ហ្វីលីពីន​បានផ្សព្វផ្សាយអត្ថបទ​មួយក្រោមចំណងជើងថា​ "វៀត ណាមជាមហា​អំណាច​ឧស្សាហកម្ម​ថ្មីនៅអាស៊ីអាគ្នេយ៍” ក្នុងនោះ​បានដកស្រង់នូវរបាយការណ៍​ថ្មីរបស់ Jones Lang Lasalle​ (JLL) សម្ព័ន្ធ​ក្រុមហ៊ុន​ពិគ្រោះយោបល់ហិរញ្ញវត្ថុរបស់អា​មេរិកដោយអះអាងថា ក្រោយពីរយៈពេល២​០ ឆ្នាំដែល វៀតណាម​ពីប្រទេស​ដែលពឹង​ផ្អែកលើវិស័យកសិកម្មសុទ្ធសាធក្លាយ​ទៅជាតំបន់ផលិតកម្ម១យ៉ាងឆាប់​រហ័ស និងដ៏គួរ​ឱ្យចាប់អារម្មណ៍​បំផុត នៅក្នុងតបន់​អាស៊ីអាគ្នេយ៍។​
 
 យោងតាមអត្ថបទសារពត៌មាន, លោក​ JLL បានឲ្យដឹងថាប្រទេសវៀតណា​ម កំពុងតែអះអាង​នូវឋានៈ​របស់​ខ្លួនជាប្រទេស​ឧស្សាហកម្មដ៏​រឹងមាំមួយក្នុងតំបន់។ អត្ថបទនេះក៏បា​នវាយតម្លៃថា ក្នុងរយៈពេល៥ទៅ១​០ឆ្នាំខាង​មុខ​ ផ្នែក logistics នឹងក្លាយទៅជាវិស័យលេច​ធ្លោមួយនៃខឿនសេដ្ឋកិច្ចវៀ​តណាម​។ អត្ថបទ​នេះក៏បាន​ចាត់​ទុក​ថា  កា​របន្តរក្សាការវិនិយោគដ៏រឹងមាំ លើហេដ្ឋា​រចនាសម្ព័ន្ធ ជាពិសេសប្រព័ន្ធផ្លូវ ល្បឿនលឿ​ន និងកំពង់ផែ ​ជាលក្ខខណ្ឌ​សំខាន់បំផុត​មួយសម្រា​ប់វៀតណាម ឆ្ពោះទៅរកដំណាក់កាលឧស្សាហកម្ម/​ ​logistics បន្តនិង​លើកកម្ពស់​លក្ខណៈប្រកួតប្រ​ជែងបើប្រៀបនឹងប្រទេសដទៃនានា​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ