27/04/2018 09:31 GMT+7 Email Print Like 0

កាសែតសិង្ហបុរីវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc

​ក្នុងដំណើរទស្សនកិច្ចជាផ្លូវកា​ររបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan ​Phuc នៅប្រទេសសិង្ហបុរីចាប់​ពីថ្ងៃទី២៥ ខែមេសា​ ឆ្នាំ២០១៨​នោះ សារព័ត៌​មានសិង្ហបុរីបានចុះផ្សាយ ​នូវអត្ថបទ​ជាច្រើន​ឆ្លុះបញ្ជាំង​អំពីដំណើរ​ទស្សនកិច្ច​នេះក៏ដូច​ជាល​ទ្ធផលជាក់ស្តែង ដែ​លទទួលបានបន្ទា​ប់ពីជំនួបពិភាក្សារវា​ងនាយករដ្ឋមន្ត្រីទាំ​ងពីររូប​។
 
​​យោងតាម​កាសែត Straits Times ថា ថ្នាក់ដឹកនាំវៀតណា​មនិងសិង្ហបុរីបានចែករំលែ​កនូវ​ទស្សនជាច្រើន អំពី​កិច្ច​​សហប្រតិបត្តិការ​យ៉ាង​ស្អិតរមួត រវាងប្រទេស ទាំងពីរព្រ​មទាំងសង្កត់ធ្ងន់ថា​ ដំណើរ​ទស្សន​កិច្ច​នេះ បាន​គូស​សញ្ញា​​នូវអនុស្សាវរីយ៍​លើកទី៤៥ នៃ​ទិវាបង្កើតទំនាក់ទំនង​ការទូតផងដែរ។

ក្នុង​ពេលជាមួយគ្នានោះ បណ្តាញវេបសាយ  Channel News Asia បានចុះ ផ្សាយអត្ថបទមួយក្រោមចំណងជើងថា “សិង្ហ​បុរីនិងវៀតណាមបានចុះ​ហត្ថលេខា លើកិច្ចព្រមព្រៀងចំនួន៦​ក្នុងបំណងបង្កើនកិច្ច​សហ​ប្រតិបត្តិការ” និង​សង្កត់​ធ្ងន់ថា នេះជាលទ្ធផលសំខាន់​បំផុតនៃដំណើរទស្សនកិច្ចនៅសិង្ហបុរី រ​បស់នាយករដ្ឋមន្ត្រី​ លោក Nguyen ​Xuan Phuc។ បណ្តាវេនសាយនេះ​ក៏បានផ្សាយនូវជំនួបពិ​ភាក្សា រវាងនាយករដ្ឋមន្ត្រី​លោក Nguyen Xuan Phuc ជាមួយស​មភាគីសិង្ហបុរី លោក​ លី ហៀនឡុង ក្នុងនោះ​ថ្នាក់ដឹកនាំ​នៃប្រទេស​ទាំងពីរ​បាន​ឯកភាព​រៀបចំ​ប្រចាំ​ព្រឹត្តិការ​ នានា សំដៅបង្កើនការជួបប្រាស្រ័យនយោបា​យ ពាណិជ្ជកម្មនិងប្រជាជនរវា​ង ​ប្រទេសទាំងពីរ៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ