10/05/2015 16:35 GMT+7 Email Print Like 0

កាសែតវៀតណាមលើកដម្កើងជ័យជំនះលើហ្វាស្ស៊ីសនិយមទី ៩ ឧសភា ឆ្នាំ ១៩៤៥

នាថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០១៥ កាសែតធំៗរបស់វៀតណាមបានលៃទុកនាទីពិសេស ស្តីអំពី​ជ័យជំនះ​លើពួក​​ហ្វា​​ស្ស៊ីស ៧០ ឆ្នាំមុន។ កាសែត ​ Nhan Dan មានអត្ថបទសរសេរក្រោមចំណង​ជើង​ថា​៖ “ត្រចះ​ត្រចង​​បទ​ចម្រៀង​វីរៈភាពទីក្រុង Stalingrad” ក្នុងនោះ រំលឹកឡើងវិញបណ្ដារបត់ប្រវត្តិសាស្ត្រ​ក្នុង​ការ​ប្រយុទ្ធ​នៅ​ទីក្រុង Stalingrad​ របស់សហភាពស៊ូរវៀត។

ការប្រយុទ្ធនេះបានផ្លាស់ប្តូរស្ថានភាពសង្គ្រាមលើកទី ២ និងធ្វើឲ្យ​ពួក​ហ្វាស្ស៊ីស​អាល្លឺម៉ង់ទទួលបរាជ័យ។ រួមជាមួយយគ្នានោះគឺបទអធិប្បាយ ក្រោមចំណងជើងថា៖

“ជ័យជំនះរបស់កងទ័ពក្រហមសហភាពស៊ូរវៀតនិងឱកាសនៃបដិវត្តន៍វៀតណាម”។ ក្នុងនោះ បទអធិប្បាយ​បាន​អះអា​ងថា៖ បដិវត្តន៍ខែតុលារុស្ស៊ី បានបង្ហាញដ៏ច្បាស់លាស់ថា៖ អ្នកដែលត្រូវបានសង្កត់សង្តិន​មាន​លទ្ធភាព​ផ្តួលរលំ នឹមត្រួត្រា កសាងសង្គមថ្មី។ ក្នុងសម្ភាសជាមួយកាសែត Nhan Dan ឯកអគ្គរដ្ឋទូត សហព័ន្ធ​រុស្ស៊ី​ប្រចាំនៅវៀតណាម លោក Konstantin Vnukov បានអះអាងថា៖ ជ័យជំនះដ៏មហិមារ​ក្នុង​ការតស៊ូ​ប្រឆាំង​នឹង​ពួកហ្វាស្ស៊ីសនិយមចំណុះបណ្ដាកំលាំងប្រជាធិបតេយ្យជឿន​លឿនទាំងអស់លើ​ពិភ​ពលោក​។ ​នេះគឺជា​ជ័យ​​ជំនះរួមរបស់បណ្ដាប្រជាជន ស្នេហារសន្តិភាពលើសកលលោក ផងដែរ។

លើទំព័រទី ១ របស់កាសែត Quan Doi Nhan Dan បានចុះផ្សាយរូបថត “យុទ្ធជនសហភាពស៊ូវៀត M.V. Cantaria ដោតទង់សហភាពស៊ូរវៀតលើដំបូងអាគាររដ្ឋសភាអាល្លឺម៉ង់ នាថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៤៥” ។ ក្នុង​ឱកាស​​នេះដែរ កាសែត Sai Gon Giai Phong មានអត្ថបទសរសេរ “តបស្នងសង់គុណប្រជាជន​និង​កងទ័ព​ក្រហម​សហភាពស៊ូរវៀត” ដែលស្ងើចសរសើរអត្ថន័យប្រវត្តិសាស្ត្រដ៏ធំធេង​នៃជ័យជំនះ​លើ​ហ្វាស្ស៊ី​និយម​៕ 

 
តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម
 

 
បណ្តាព័ត៌មានបានផ្សាយ