13/01/2016 09:48 GMT+7 Email Print Like 0

កាសែតមានប្រជាប្រិយភាពជួរមុខរបស់ថៃចុះផ្សាយបទវិចារណកថាដោយអំពាវនាវអាស៊ាន​មាន​ប្រតិម្មទៅ​នឹង​អំពើរ​របស់​ចិន​

នាថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ កាសែតមានប្រជាប្រិយភាព​ជួរមុខចំនួន២​របស់ថៃ គឺ បាង​កក​ប៉ុស្តិ៍​និង​ប្រជា​ជាតិ​បាន​ចុះផ្សាយនូវ​បទវិចារណកថា ដោយអំពាវនាវឲ្យ ប្រទេស​ថៃនិ​យាយ​ដោយ​ឡែក​និង​អាស៊ាន​និយាយ​រួមមាន​ប្រតិកម្ម​ទៅនឹង​ អំពើ​របស់ចិនដែលចុះចត​យន្តហោះនៅកោះ Chu Thap ជាកោះកសាង​ខុសច្បាប់​នៅ ប្រជុំកោះ Truong Sa របស់វៀតណាម។

​​អត្ថបទចុះផ្សាយលើកាសែតប្រជាជាតិ បាននាំចេញមតិប្រឆាំងជំទាស់ យ៉ាងខ្លាំង​ក្លារបស់​វៀតណាម និងហ្វីលីពីន ចំពោះ​សកម្មភាព​របស់ចិន។ អត្ថបទ នេះក៏បានលើកឡើងប្រតិកម្មរបស់អាមេរិក ចំពោះអំពើនេះរបស់​ចិន ក្នុង​នោះ បាន​សង្កត់​ធ្ងន់ថា សមុទ្រខាងកើតជាខ្សែផ្លូវពាណិជ្ជកម្ម ដែលមាន​សភាព​អ៊ូអរ​បំផុត​លើពិភព​លោក ​និង​មាន​សារៈ​សំខាន់​សម្រាប់​ អត្ថប្រយោជន៍ពាណិជ្ជកម្មនៃប្រទេសនីមួយៗ។ វ៉ាស៊ីតោន​បានប្រកាស​ថា សកម្មភាព​ពោល​ខាង​លើ​របស់ចិ​ន គឺគំ​រាមកំ​ហែង​ស្ថិរភាព​ក្នុងតំបន់។

​កាសែតបាងកកប៉ុស្តិ៍បាននាំចេញមតិខ្លាំងក្លាជាង ដោយបានចាត់ទុកថាចិន ត្រូវ​ទទួល​ខុស​ត្រូវ​ដោយ​បង្ក​ឡើង​ជំលោះ​ដ៏គ្រោះ​ថ្នាក់។ តាម​បាង​កកប៉ុស្តិ៍ថា នោះជា​សកម្មភាពខុសឆ្គង ហើយនេះជាការសម្រេចខុសឆ្គង​របស់ ប៉េកាំង​ ដែលត្រូវបញ្ឈប់ភ្លាមមួយរំពេច៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ