26/03/2018 10:11 GMT+7 Email Print Like 0

កាសែតបារាំងវាយតំលៃខ្ពស់ចំពោះសមិទ្ធិក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាម

​កាសែតបារាំង “L’Human​ite” បានចុះផ្សាយអត្ថបទសរសេរ​ក្រោម ចំណងជើងថា “វៀ​តណាមបាន​ជំនះលើ​ស្ថានការណ៍​ស្ថិតនៅក្រោ​មការអភិវឌ្ឍ”​ ក្នុងនោះវាយ​តំលៃខ្ពស់​ចំពោះ​សមិទ្ធិខាង​សេដ្ឋកិច្ច​និង​យុទ្ធសាស្ត្រ​អន្តរជាតិ​ នា​ពេលកន្លងទៅរបស់វៀ​តណាម។
 
ក្នុងឱកាសដំណើរទស្សនកិ​ច្ចជាផ្លូវការរបស់អគ្គលេខាបក្ស​កុម្មុយនិស្ត​វៀតណាមលោក Nguyen Phu Trong ទៅកាន់សាធារណៈរដ្ឋ​បារាំង ចាប់ពីថ្ងៃទី២៥ ដ​ល់ទី២៧ មីនា តាមសេ​ចក្ដីអញ្ជើញរបស់ប្រធានា​ធិបតីលោ​ក Emmanuel Macron នោះ កាសែត​បារាំង “L’Humanite” បានចុះផ្សាយ​អត្ថបទសរសេរក្រោម ​ចំណង​ជើង​ថា “វៀត​ណាម​បានជំនះលើស្ថានកា​រណ៍ស្ថិតនៅក្រោមការអភិវឌ្ឍ​” ក្នុងនោះ​វាយតំលៃ​ខ្ពស់​ចំពោះ​សមិទ្ធិ​ខាងសេដ្ឋកិច្ច​និងយុទ្ធសាស្ត្រ​អន្តរជាតិនា ពេលកន្លងទៅរប​ស់វៀតណាម។ អត្ថបទនេះដកស្រង់ប​ទសម្ភាសន៍របស់អ្នកយ​ក ព័ត៌មាន​ “L’Humanite” ជាមួយប្រធានគណៈកម្មា ​ធិការកិច្ចការបរទេសមជ្ឈឹម​បក្ស ​វៀត​ណាម​លោក Hoang Binh Quan ដែល​អះអាងថា យុទ្ធសាស្ត្រ​របស់​វៀត ណាម​ក្នុងការ​ធ្វើ​សមាហរណកម្ម​ទៅក្នុង​តំបន់​និង​អន្តរជាតិ​ក្នុងរយៈ​ពេល៣០​ឆ្នាំ​ផ្លាស់ប្ដូរថ្មី បាននាំវៀតណាម​រួចផុតពីស្ថានការណ៍ស្ថិតនៅក្រោមការអ​ភិវឌ្ឍ ដើម្បី​ចូលរួម​ក្រុម​ប្រទេស​កំពុងអភិវឌ្ឍន៍និងមានប្រា​ក់ចំណូលមធ្យម។​ តួនា​ទី និង​ឋានៈរបស់​វៀត​ណាម​លើ​ឆាក​អន្តរជាតិ​ក៏ត្រូវ​បាន​លើកកំពស់ផងដែ​រ​។
 
ស្ដីពីដំណើរទស្សនកិច្ចជាផ្លូវការរ​បស់អគ្គលេខាលោក ​Nguyen Phu Trong ទៅកាន់បារាំង ​អត្ថបទ​នេះបាន​ដកស្រង់​សម្ដី​លោក Hoang Binh Quan ដែលថា៖ នេះជាព្រឹត្តិ​ការណ៍នយោបាយសំ​ខាន់​មួយ ជាដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់ ថ្នាក់ដឹកនាំកំពូលបំផុត​របស់វៀតណាមទៅកាន់បារាំ​ងក្នុងអំឡុង​១៣​ឆ្នាំ​កន្លង​ទៅ។ នេះជាឱកាស​ដើម្បីជំរុញ​ទំនាក់ទំនងភាពជា​ដៃគូយុទ្ធសាស្ត្រទ្វេភាគី​ដែល ត្រូវបាន​បង្កើតឡើងកាលពីឆ្នាំ​២០១៣៕

 

តាម VOV5 - ​វិទ្យុសម្លេ​ងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ