04/03/2015 17:03 GMT+7 Email Print Like 0

កាសែតបារាំងនិងអន្តរជាតិសរសេរអំពីមហិច្ចតារបស់ចិនក្នុងការកសាងកោះសប្បនិមិត្តនៅប្រជុំកោះ Truong Sa


ចិនជំរុញខ្លាំងការកសាងបណ្ដាកោះសប្បនិមិត្ត នៅក្នុងតំបន់ប្រជុំកោះ Truong Sa របស់វៀតណាម


 
នាប៉ុន្មានថ្ងៃនេះ សារព័ត៍មានបារាំងនិងអន្តរជាតិ បានចុះផ្សាយអត្ថបទជា ច្រើនដែលទាក់ទិនដល់​ការ​ដែល​ចិន​ជំរុញខ្លាំងការកសាងបណ្ដាកោះសប្បនិមិត្ត នៅក្នុងតំបន់ប្រជុំកោះ Truong Sa របស់វៀតណាម ដោយមាន​មហិច្ចតា​​គ្រប់គ្រងតំបន់សមុទ្រខាងកើត។ ក្នុងអត្ថបទ១ ដែលបានចុះ​ផ្សាយ​នៅលើកាសែតប្រចាំថ្ងៃ Le Figano​ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ អ្នកនិពន្ធ Jean Licourn បានដកស្រង់ របាយការណ៍របស់ក្រសួងការ​ពារ​ជាតិ​បារាំងថា៖​ចិនយកចិត្តទុក​ដាក់​ជាពិសេស ល់តំបន់សមុទ្រនេះ ពីព្រោះនេះគឺជាតំបន់យុទ្ធសាស្ត្រដ៏សែន​សំខាន់។  ការដែលចិនបង្កើកោះថ្មីនេះ គឺបន្តយុទ្ធសាស្ត្រ១ ដែលតែងតែអនុវត្តនៅ​តំបន់ប្រជុំកោះ Hoang Sa។ ​នា​ខែឧសភាឆ្នាំ ២០១៤កន្លងទៅ ចិនបានប្រើតំបន់​ដែនសមុទ្រនេះ​អធិប្បាយអោយអំពើដាក់ស្ថានីយ៍ខួ​ង ​Haiyan​​ Shinyou ៩៨១ ដោយ ខុសច្បាប់របស់ខ្លួន។

នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ គេហទំព័រអន្តរជាតិ របស់ Radio – Monaco បានចុះ​ផ្សាយ​អត្ថបទ​ដោយ​ប្រធាន​​បទ៖ ចិនកំពុងកសាងកោះយោធា១ នៅក្នុងចន្លោះដែន​សមុទ្រវៀតណាមនិងហ្វីលីពីន​។ ​ក្នុងនោះ ​អ្នក​និពន្ធ​ Frank​ Herman បា​ន​អះអាងថា៖ការបើកទូលាយកោះ និងក្លាយកោះទាំងនេះទៅជាទីតាំងយោធា​និងមូល​ដ្ឋាន​សំ​រាប់​ចិនលើ​កឡើងសំណូមពរអំពីតំបន់សេដ្ឋកិច្ច​ផ្ដាច់មុខនៅលើសមុទ្រ។         ដោយប្រធាន​បទ​៖​ បណ្ដា​កោះ​​​​​​សប្ប​និ​មិត្ត អាវុធសម្ងាត់របស់ចិន អត្ថបទនៅចុះផ្សាយកាសែត Sputniknews នាថ្ងៃទី៣ ​ខែកុម្ភៈ ឆ្នាំ២០១៥​ បានដកស្រង់ព័ត៍មាន​ពី​ទស្សនាវត្ដី​ HIS​ Jane’s Defence Weekly បានអោយដឹងថា៖ ចិនកំពុង​ងប្រែង​ក​​សាងបណ្ដាញ់ទីតាំងកងទ័ពជើងទឹក និងជើងអាកាសក្នុងតំបន់​ជំលោះ ដោយផ្អែកទៅលើកោះថ្មីចំនួន៥។​ ​លោក ​James Hardy អគ្គនិពន្ធនាយក  HIS Jane’s Defence Weekly​ បានអះអាងថា​៖ ​ចិនបានគូប្ល​ង់​និង​សកម្ម​អនុវត្ត​កម្មវិធីក សាងបណ្ដាញការពារនៅក្នុងតំបន់ប្រជុំកោះ Truong Sa ដែរ៕ 
 
តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ