29/05/2018 10:12 GMT+7 Email Print Like 0

កាសែតជប៉ុនជូនដំណឹងអំពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang នៅជប៉ុននាពេលខាងមុខ


 កាសែតជប៉ុនជូនដំណឹងអំពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាម
លោក Tran Dai Quang នៅជប៉ុននាពេលខាងមុខ

ចំពោះមុខដំណើរទស្សនកិច្ចថ្នាក់​រដ្ឋ នៅជប៉ុនរបស់ប្រធានរ​ដ្ឋវៀត​ណាម លោក Tran Dai Quang នោះ កាសែ​តជប៉ុន​ (The Japan Times) ក្នុង​ច្បាប់ចេញនាថ្ងៃទី២៨ខែឧសភា​ បាន​ចុះផ្សាយអត្ថបទអត្ថាធិ​ប្បាយ ស្តីពី​សារៈ​សំខាន់​នៃដំណើរ​ទស្សនកិច្ច ក៏ដូចជា​លើកត្រដែតការអភិវឌ្ឍ​ នៃទំនាក់ទំនង​វៀតណាម​-ជប៉ុន ក្នុងឱកាស​រំលឹក​ខួប​លើកទី​៤៥ នៃទិវាបង្កើតទំនាក់​ទំនង​ការទូត។
 
​អត្ថបទនេះបានអះអាងថា​ ដំណើរទស្សនកិច្ចរបស់​ប្រធានរដ្ឋ លោក Tran Da​i Quang នៅជប៉ុនលើកនេះ​ នឹង​រួម​ចំណែក​ពង្រឹង​ និងពង្រីកទំនាក់ទំ​នងដៃគូ​យុទ្ធសាស្ត្រជ្រាល​ជ្រៅ ​ឆ្លើយតបនឹងបំណង​ប្រាថ្នា និង​ផលប្រយោជន៍​របស់​ប្រជាជន​នៃប្រទេសទាំងពីរ​ ដើម្បីសន្តិភាព កិ​ច្ចសហប្រតិ បត្តិការ​និង​ការ​អភិវឌ្ឍ​របស់​តំបន់​អាស៊ី​-ប៉ា​ស៊ីហ្វិក។
 
កាសែ​តជប៉ុនក៏បានអះអាងថា ដំណើរ​ទស្សនកិច្ចថ្នាក់រដ្ឋ នៅជប៉ុ​នជាលើកដំបូងពីថ្ងៃទី២​៩ ​ខែឧសភា​ដល់​ថ្ងៃទី​២ ខែ​មិ​ថុនា របស់ប្រធានរដ្ឋវៀ​តណាម លោក Tran​ Dai Quang គឺពោរពេញទៅដោយអត្ថ​ន័យ ជាពិសេស​ក្នុងឱកាស​រំលឹកខួប​លើកទី៤៥ នៃទិវាបង្កើតទំនាក់​ទំនងការទូតរវា​ងជ​ប៉ុន​និង​វៀតណាម (១៩៧៣-​២០១៨) ផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ