11/10/2016 10:56 GMT+7 Email Print Like 0

កាសែតឆែកលើកសរសើរគោលនយោបាយសាសនារបស់វៀតណាម

 
អត្ថបទសរសេរមានចំណងជើងថា "ទស្សនវិជ្ជានិងសាសនានៅវៀតណាម"
(រូបថត៖vietnamplus.vn)
ក្នុងអត្ថបទសរសេរដែលត្រូវបានចុះផ្សាយនាពេលថ្មីៗនេះលើកាសែតអេឡិចត្រូនិក “Parlamentnilisty.cz” របស់សាធារណរដ្ឋឆែកនោះ អ្នកកាសែត Pavel Herman វាយតំលៃថា វៀតណាមជាប្រទេសដែលមានសាសនាដ៏សម្បូរបែបដោយមានអ្នកកាន់សាសនាប្រមាណ ២៤ លាននាក់ ពោលគឺស្រូបយក ២៧% នៃចំនួនប្រជាជន។ដោយមានភាពសម្បូរបែបក្នុងវិស័យជំនឿសាសនាពោលខាងលើវៀតណាមត្រូវបានប្រៀបដូចជា “សារៈមន្ទីរសាសនា” របស់ពិភពលោក។ ប្រការនេះបានរួមចំណែកធ្វើឲ្យខឿនវប្បធម៌វៀតណាមក៏សម្បូរបែបនិងវិសេសវិសាល។

រដ្ឋវៀតណាមជានិច្ចកាលអះអាងនូវគោលជំហរ គោល នយោបាយមុនក៏ដូចជាក្រោយនោះគឺ​គោរព ធានាសិទ្ធិសេរីភាពខាងជំនឿ សាសនា និងសិទ្ធិសេរីភាពគ្មានជំនឿសាសនារបស់ជនរួមជាតិគ្រប់រូប៕
តាម VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ