11/02/2021 14:52 GMT+7 Email Print Like 0

កាសែតចិនវាយតម្លៃខ្ពស់ចំពោះកម្លាំងទាក់ទាញការវិនិយោគរបស់វៀតណាម

កម្មករធ្វើការនៅក្នុងរោងចក្រក្រុមហ៊ុន Toyota វៀតណាម នៅខេត្ត Vinh Phuc។ (រូបថត៖ TTXVN)
 

អត្ថបទសរសេរនេះបានសង្កត់ធ្ងន់ថា មហាសន្និបាតលើកទី១៣របស់បក្សកុម្មុយ និស្តវៀតណាមបានដាក់ចេញគោលដៅយុទ្ធសាស្ត្រស្ដីពីការអភិវឌ្ឍប្រទេសជាតិទាំង ក្នុងរយៈពេលខ្លី មធ្យមនិងវែង ត្រូវនឹងឆ្នាំ២០២៥ ឆ្នាំ២០៣០ និងឆ្នាំ២០៤៥ ដែល ក្នុងនោះផ្ដោតសំខាន់ទៅលើការជំរុញការទាក់ទាញដើមទុនវិនិយោគពីបរទេស ការ ផ្លាស់ប្ដូរថ្មីវិទ្យាសាស្ត្របច្ចេកវិទ្យា និងការផ្ទេរប្ដូរទៅជាគំរូសេដ្ឋកិច្ចឌីជីថល។

គេហទំព័រ “ព័ត៌មានចិន” (News China) កាលពីថ្ងៃទី៨ កុម្ភៈ បានបង្ហោះអត្ថបទ សរសេរដោយមានចំណងជើងថា “មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាមដាក់ចេញដំណោះស្រាយនានាដើម្បីនាំវៀតណាម ក្លាយទៅជាទីផ្សារទាក់ទាញការវិនិយោគយ៉ាងខ្លាំងបំផុតនៅអាស៊ីអាគ្នេយ៍” ដែលក្នុង នោះវាយតម្លៃជាវិជ្ជមានចំពោះយថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាម។   

អត្ថបទសរសេរនេះបានសង្កត់ធ្ងន់ថា មហាសន្និបាតលើកទី១៣របស់បក្សកុម្មុយ និស្តវៀតណាមបានដាក់ចេញគោលដៅយុទ្ធសាស្ត្រស្ដីពីការអភិវឌ្ឍប្រទេសជាតិទាំង ក្នុងរយៈពេលខ្លី មធ្យមនិងវែង ត្រូវនឹងឆ្នាំ២០២៥ ឆ្នាំ២០៣០ និងឆ្នាំ២០៤៥ ដែល ក្នុងនោះផ្ដោតសំខាន់ទៅលើការជំរុញការទាក់ទាញដើម ទុនវិនិយោគពីបរទេស ការ ផ្លាស់ប្ដូរថ្មីវិទ្យាសាស្ត្របច្ចេកវិទ្យា និងការផ្ទេរប្ដូរទៅជាគំរូសេដ្ឋកិច្ចឌីជីថល។ តាមអត្ថបទនេះថា ក្នុងឆ្នាំ២០២០ ទោះបីជាជម្ងឺរាតត្បាត Covid-19 បានឆ្លងរាលដាល លើទូទាំងពិភពលោក បណ្ដាលឲ្យសេដ្ឋកិច្ចសកលធ្លាក់ចុះយ៉ាងខ្លាំងក៏ដោយ ប៉ុន្តែវៀត ណាមមិនត្រឹមតែគ្រប់គ្រងយ៉ាងល្អប្រពៃនូវជម្ងឺរាតត្បាយនេះប៉ុណ្ណោះទេ ថែមទាំងរក្សា បាននូវកំណើនវិជ្ជមាន ២,៩១% ទៀតផង។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានកត់ សម្គាល់ថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានស្នាដៃសេដ្ឋកិច្ចដ៏ ល្អបំផុតលើពិភពលោក។ តាមការព្យាករណ៍របស់ធនាគារពិភពលោក (WB) បានឲ្យ ដឹងថាចាប់ពីឆ្នាំ២០២១តទៅ សេដ្ឋកិច្ចវៀតណាមអាចសម្រេចបានកំណើនប្រមាណ ៦,៥%ក្នុងមួយឆ្នាំ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ